Vardy របួស​អាច​បាត់បង់​ឱកាស​ឈ្នះ​ស្បែក​ជើង​មាស​ Premier League

  • 2020-01-23 03:49:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Leicester City បាន​យក​ឈ្នះ​ West Ham United ៤​ទល់​នឹង​១​ ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​២៤​កាល​ពី​យប់​មិញ។​​

៣​ពិន្ទុ​បន្ថែម​របស់​ក្រុម​កញ្ជ្រោង​បាន​ធ្វើ​ឲ្យ​ពួកគេ​កាន់​តែ​ធានា​កៅអី Champions League សម្រាប់​រដូវ​កាល​ក្រោយ​ បន្ទាប់​ពី​ដាច់​លេខ​៤​ Chelsea ចំនួន​៨​ពិន្ទុ​ និង​ដាច់​លេខ​៤​ Manchester United រហូត​១៤​ពិន្ទុ។​ យ៉ាង​ណា​ Leicester ត្រូវ​ជួប​វិបត្តិ​របួស​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Jamie Vardy កាល​ពី​យប់​មិញ។​

កីឡាករ​សញ្ជាតិ​អង់គ្លេស​ត្រូវ​បាន​ប្ដូរ​ចេញ​ Iheanacho នៅ​នាទី​៤៣​ ប៉ុន្តែ​នៅ​មិន​ទាន់​ដឹង​ថា​របួស​នេះ​អាច​ឲ្យ​រូប​គេ​សម្រាក​ព្យាបាល​យូរ​ប៉ុនណា​នោះ​ទេ។​ Vardy បច្ចុប្បន្ន​មាន​១៧​គ្រាប់​នាំ​មុខ​គេ​ក្នុង​តារាង​ស្បែក​ជើង​មាស​ តាម​ពី​ក្រោយ​ដោយ​ Sergio Agüero មាន​១៦​គ្រាប់៕

ប្រភព៖ Premier League   ប្រែសម្រួល៖ រ័ត្ន

អត្ថបទថ្មី