សម្ដេចតេជោ ជូនពរខ្មែរ-ចិន នៅឱកាសបុណ្យ​ចូលឆ្នាំចិន​ខាងមុខនេះ

  • 2020-01-23 03:50:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ផ្ដើមដោយសំណួរ​នេះ គឺជាសំណេរ​របស់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​សរសេរ​នៅលើគណនី​របស់​សម្ដេច​ កាល​ពី​ថ្ងៃទី ២២ ខែមករា ម្សិលមិញ​នេះ។

នៅក្នុងសំណេររបស់សម្ដេច បាន​រៀបរាប់​ថា មួយឆ្នាំៗពិតជាលឿនមែន ហើយមិនយូរប៉ុន្មានថ្ងៃចូលឆ្នាំខ្មែរក៏នឹងមកដល់ទៀតនៅខែមេសាខាងមុខ។

«សព្វថ្ងៃនេះ បងប្អូនសែស្រឡាយកាត់ចិនក៏មានកាន់តែច្រើន ហើយបងប្អូនមានជីវភាពរស់នៅកាន់តែធូរធារផងដែរ។» សម្ដេច​បន្ថែម។

តាមធម្មតាឲ្យតែចូលឆ្នាំចិនម្តងៗ គឺបានសប្បាយដល់បងប្អូនខ្មែរផងដែរ ដូចពាក្យកំពុងពេញនិយមនិយាយថា “ចូលឆ្នាំចិន ស្រវឹងខ្មែរ”។ តែសូមចៀសវាងកុំនាំបញ្ហាដល់ខ្លួនដោយសារការសប្បាយភ្លេចគិតមិនបានប្រុងប្រយ័ត្ន ជាពិសេសក្នុងថ្ងៃសែនចូលឆ្នាំចិនខាងមុខនេះ។

ជាចុងក្រោយ សម្ដេច ហ៊ុន សែន បាន​ជូនពរបងប្អូនខ្មែរ-ចិន និងជនរួមជាតិជួបតែសេចក្តីសុខចម្រុងចម្រើន និងទទួលបានលាភសំណាង និងហេងហេងគ្រប់ៗគ្នាក្នុងឱកាសចូលឆ្នាំចិនខាងមុខនេះ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា