Atletico បាក់​មុខ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ធ្លាក់ Copa del Rey ដោយ​ក្លឹប​លីគ​ទី៣

  • 2020-01-24 11:50:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Atletico Madrid ជា​ក្លឹប​លីគ​កំពូល​អេស្ប៉ាញ La Liga ទទួល​រង​ភាព​អាម៉ាស់​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​ចាញ់​ក្លឹប​លីគ​លំដាប់​ទី៣ Cultural Leonesa ដែល​ធ្វើ​ឲ្យ​ក្លឹប​នេះ​ធ្លាក់​ចេញ​ពី​ក្របខ័ណ្ឌ​ពាន Copa del Rey។

ក្លឹប​នៃ​រាជធានី​ម៉ាឌ្រីដ​មួយ​នេះ បាន​ទទួល​ត្រឹម​លទ្ធផល​ស្មើ ១-១ នឹង​ក្លឹប​​លីគ​ទី៣ ដោយសារ​តែ​គ្រាប់​បាល់​នាទី​ទី៨៣​ របស់​កីឡាករ​នៃ​ក្លឹប​ Leonesa។

លុះ​ដល់​ម៉ោង​បន្ថែម​ កីឡាករ​នៃ​ក្លឹប​​លំដាប់​៣ នោះ បាន​បន្ថែម​មួយ​គ្រាប់​ទៀត នៅ​នាទី​ទី១០៨ ដែល​ធ្វើ​ឲ្យ​ការ​ប្រកួត​បញ្ចប់​ទៅ​ក្នុង​លទ្ធផល ២-១។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នេះ​ជា​លើក​ដំបូង​ហើយ​ ដែល​ក្លឹប​កំពូល​ Atletico Madrid ចាញ់​ក្លឹប​លំដាប់​ទាប​ជាង​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ​ ២០១១មក​៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី