FA ពិន័យ​ Man Utd រាប់​ម៉ឺន​ដុល្លារ​ ទាក់ទង​នឹង​រឿង​រ៉ាវ​ក្នុង​ប្រកួត​ប៉ះ​ Liverpool

  • 2020-01-24 13:41:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​​ Manchester United ត្រូវ​បាន​សមាគម​បាល់​ទាត់​អង់គ្លេស​ផាក​ពិន័យ​ជាង​ ២៦០០០​ដុល្លារ​ ក្រោម​បទ​ល្មើស​បញ្ចេញ​ឥរិយាបថ​ដោយ​គ្មាន​សណ្ដាប់​ធ្នាប់ ​នៅ​ក្នុង​ការ​ប្រកួត​ជា​មួយ​ក្លឹប​ Liverpool កាល​ពី​ពេល​ថ្មីៗ​នេះ​។

នៅ​ក្នុង​ការ​ប្រកួត​នេះ​ ខាង​កីឡាករ​របស់​ក្លឹប​ Manchester United បាន​មក​ព័ទ្ធ​អាជ្ញាកណ្ដាល​ហើយ​បាន​ប្រកែក​ខ្លាំង​ៗ​នៅ​ក្នុង​នាទី​ ២៦​បន្ទាប់​ពី​ខាង​ក្លឹប​ Liverpool បាន​នាំ​មុខ​ ១គ្រាប់​។

ទោះ​ជា​យ៉ាង​ណា​ខាង​ក្លឹប​ Manchester United ក៏បាន​ទទួល​ស្គាល់​ថា​ ខ្លួន​​មិន​អាច​ហាម​ឃាត់​កីឡាករ​ឲ្យ​ប្រព្រឹត្ត​ឥរិយាបថ​មិន​សមរម្យ​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ក្នុង​ប្រកួត​រវាង​ក្លឹប​ទាំង​ពីរ​នេះ​ ខាង​ក្លឹប​ Liverpool ទទួល​បាន​ជ័យ​ជម្នះ​ដោយ​ទទួល​លទ្ធផល​ ២-០ ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី