ចាញ់​ Valencia ក្ដី ប្រកួត​យប់​មិញ Stegen សម្រេច​បាន​រឿង​ល្អ​មួយ

  • 2020-01-26 01:39:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ប្រកួត​រវាង​ក្លឹប Barcelona និង​ក្លឹប Valencia អ្នក​ចាំ​ទី​អាល្លឺម៉ង់ Marc Andre Ter Stergen បាន​សង្គ្រោះ​បាល់​ប៉េណាល់​ទី​ជា​លើក​ដំបូង​ក្នុង​អាជីព​របស់​ខ្លួន​នៅ​ក្របខ័ណ្ឌ​លីគ​កំពូល​អេស្ប៉ាញ។

កីឡាករ​អាល្លឺម៉ង់​រូប​នេះ​បាន​ប្ដូរ​ផ្ដាច់​ណាស់​ក្នុង​ប្រកួត​ទល់​នឹង​ Valencia កាល​ពី​យប់​មិញ​នេះ ដោយ​សង្គ្រោះ​បាល់​បាន ៥ដង ដោយ​រាប់​បញ្ចូល​ទាំង​បាល់​ពិន័យ​ ១១ម៉ែត្រ។ នេះ​ជា​លើក​ទី​១ហើយ ដែល អ្នក​ចាំ​ទី​ដៃ​ទី​១​ របស់​ Barcelona រង​បាល់​ពិន័យ​បាន​សម្រេច​ក្នុង La Liga។

កន្លង​មក​ Ter Stegen បាន​សង្គ្រោះ​បាល់​ពិន័យ​១១ម៉ែត្រ​ចំនួន ៥ដង តាំង​ពី​ចូល​លេង​ឲ្យ​ក្លឹប​កាតាឡាន់​នេះ​មក ដោយ​ក្នុង​នោះ​ ៤ដង​ស្ថិត​ក្នុង​ក្របខ័ណ្ឌ UEFA Champions League៕

ខាង​ក្រោម​នេះ​ជា​វីដេអូ​ Stegen សង្គ្រោះ​ប៉េណាល់ទី​ពី​កីឡាករ​ Valencia – Maxi Gomez៖

ប្រភព៖ tribuna   ប្រែ​សម្រួល៖ ហ៊ីម រស្មី