តានតឹង​ណាស់​ទម្រាំ​រក​ឃើញ​អ្នក​ជើងឯក​មណ្ឌល​ប៉ោយប៉ែត​ រវាង​ Bun Koy FC​ និង​ Family Sisophon (A)​

  • 2020-01-26 13:07:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ចំណាយ​ពេល​អស់​២ថ្ងៃ​ពេញ​រួច​មក​ Tiger Street Football 2020​ មណ្ឌល​ប៉ោយប៉ែត​បាន​រក​ឃើញ​ហើយ​ក្រុម​ជើងឯក​គឺ​បាន​ធ្លាក់​ទៅ​លើ​ក្រុម​ Family Sisophon (A)​ បន្ទាប់​ពី​ប្រកួត​​រហូត​សល់​៣នាក់​មុន​នេះ។​

ទិដ្ឋភាពវគ្គផ្ដាច់ព្រ័ត្រ

ក្រុម​ Family Sisophon (A)​ ទម្រាំ​ឈ្នះ​ជើង​ឯក​ប្រចាំ​មណ្ឌល​ប៉ោយប៉ែត​មុន​នេះ​ ក៏​មាន​ការ​ពិបាក​ និង​បុក​ពោះ​មិន​ស្ទើរ​ឡើយ​ ដោយ​សារ​តែ​ប៉ះ​ក្រុម​ខ្លាំង​ Bun Koy FC​ ដែល​មាន​ថ្វី​ជើង​ រួម​និង​សមត្ថភាព​កីឡាករ​ល្អៗ​ថែម​ទៀត។​ យ៉ាង​ណា​ការ​ប្រកួត​ធម្មតា​ប្រើ​រយៈពេល​ ១២​នាទី​ ពេញ​នោះ​គឺ​មិន​មាន​ក្រុម​ណា​អាច​យក​ឈ្នះ​គ្នា​បាន​ឡើយ​ បើ​ទោះ​ជា​ក្រុម​និមួយៗ​ខំ​បុក​គ្នា​យ៉ាង​ណា​ក្ដី។​ ការ​ប្រកួត​ត្រូវ​បាន​បន្ត​ និង​ដក​កីឡាករ​រហូត​២ដង​ចេញ​ទើប​ ក្រុម​ Family Sisophon (A)​ អាច​ស៊ុត​បញ្ចូល​សំណាញ់​១គ្រាប់​បញ្ចប់​ការ​ប្រកួត​ត្រឹម​នេះ​ទៅ។​

ទិដ្ឋភាពវគ្គផ្ដាច់ព្រ័ត្រ

ជយលាភី​មណ្ឌល​ប៉ោយប៉ែត​នេះ​គឺ៖​

ក្រុម​លេខ១​​ Family Sisophon (A)​ ទទួល​បាន​ប្រាក់​រង្វាន់​ ១ ៥០០​ដុល្លារ​

ក្រុម​លេខ​២​​ Bun Koy FC​ ទទួល​បាន​ប្រាក់​រង្វាន់​ ១​ ០០០​ដុល្លារ​

ក្រុម​លេខ៣​​ Bun Koy Youth​ ទទួល​បាន​ប្រាក់​រង្វាន់​ ៥០០​ដុល្លារ​

ក្រុម​លខ៤​​ Poipet United​ ទទួល​បាន​ប្រាក់​រង្វាន់​ ២០០​ដុល្លារ​

ក្រុម​ Diamondstar A ​និង​ក្រុម​ Poipet Empire (A)​ បាន​សំបុត្រ​ឡើង​មក​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ភ្នំពេញ​

Family Sisophon (A)
Bun Koy FC
Bun Koy Youth​
Poipet United​

មណ្ឌលបន្ទាប់ពីក្រុង​ប៉ោយប៉ែត Tiger Street Football 2020 គឺ៖

មណ្ឌល​បាត់​ដំបង

បាត់ដំបង ពោធិសាត់ ប៉ៃលិន បន្ទាយមានជ័យ ដាក់​ពាក្យ​នៅ​មណ្ឌល ខេត្ត​បាត់ដំបង

ឈប់ទទួលពាក្យ ២៨ មករា ២០២០

ប្រកួត ៣១ មករា,១,២ កុម្ភៈ ២០២០

មណ្ឌល​កំពង់​ចាម​

កំពង់ចាម ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ព្រៃវែង ស្វាយរៀង ដាក់​ពាក្យនៅមណ្ឌល ខេត្តកំពង់ចាម

ឈប់ទទួលពាក្យ ៥ កុម្ភៈ ២០២០

ប្រកួត ៨,៩ កុម្ភៈ ២០២០

មណ្ឌល ​ព្រះសីហនុ

ព្រះសីហនុ កំពត កែប កោះកុង ដាក់ពាក្យនៅមណ្ឌល ខេត្តព្រះសីហនុ

ឈប់ទទួលពាក្យ ១២ កុម្ភៈ ២០២០

ប្រកួត ១៥, ១៦ កុម្ភៈ ២០២០

មណ្ឌល តាកែវ

តាកែវ ព្រៃវែង ស្វាយរៀង ដាក់ពាក្យនៅមណ្ឌល ខេត្តតាកែវ

ឈប់​ទទួល​ពាក្យ ១៩ កុម្ភៈ ២០២០

ប្រកួត ២២,២៣ កុម្ភៈ ២០២០

មណ្ឌល ភ្នំពេញ

កណ្តាល​ ភ្នំពេញ ដាក់​ពាក្យ​នៅ​មណ្ឌល​ រាជធានីភ្នំពេញ

ឈប់ទទួលពាក្យ ២៣ កុម្ភៈ ២០២០

ប្រកួត ២៦,២៧,២៨ កុម្ភៈ ២០២០

ប្រកួតវគ្គផ្ដាច់ព្រ័ត្រ​នៅ​ភ្នំពេញ ប្រាក់រង្វាន់សរុប៥ម៉ឺនដុល្លារ ធ្វើនៅកោះពេជ្រ នៅថ្ងៃទី ២៩ កុម្ភៈ ដល់ថ្ងៃទី១ មីនា ឆ្នាំ២០២០៕

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម