Cambodian Net Idol សប្ដាហ៍ទី២ វិញ្ញាសាកាន់តែពិបាក
- 2020-01-28 02:12:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Cambodian Net Idol សប្ដាហ៍ទី២ វិញ្ញាសាកាន់តែពិបាក
ចន្លោះមិនឃើញ
កាលពីសប្ដាហ៍ដំបូង (Episode ទី១) Cambodian Net Idol by YES 018 បានដាក់វិញ្ញាសាដ៏រន្ធត់មួយដល់បេក្ខជន គឺការ selfie នៅលើ Slide ទឹក ។ សប្ដាហ៍ដំបូងនោះ កម្មវិធីបានជម្រុះបេក្ខជនអស់ ២រូប ចំណែកបេក្ខជន ១០រូបទៀត បានបន្តមកកាន់សប្ដាហ៍ទី២ នេះ។
សម្រាប់ Episode ទី២ នេះវិញ មានរឿងគួរឲ្យចាប់អារម្មណ៍តាំងពីដើមកម្មវិធីតែម្ដង គឺបេក្ខជន Chaing Cheak ដែលត្រូវបានជម្រុះកាលពី Episode ទី១នោះ បានវិលចូលប្រកួតប្រជែងជាថ្មី ដើម្បីជំនួសបេក្ខជនមួយរូប ដែលដកខ្លួនចេញដោយសារជាប់ធុរៈផ្ទាល់ខ្លួន។
វិញ្ញាសាសម្រាប់ Episode ទី២នេះ គឺ Unboxing។ បេក្ខជននីមួយៗ មានរយៈពេល ១០នាទីប៉ុណ្ណោះ ក្នុងការស្វែងយល់ពីផលិតផល ហើយ១នាទី សម្រាប់ថតវីដេអូ ដោយមិនទុកពេលឲ្យ edit នោះទេ គឺថតហើយផូសតែម្ដង។
ចង់ដឹងថាលទ្ធផលយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖