ឥណ្ឌានាំមុខអាមេរិក ក្លាយជាទីផ្សារស្មាតហ្វូនធំទីពីរក្នុងលោក
- 2020-01-28 02:22:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌានាំមុខអាមេរិក ក្លាយជាទីផ្សារស្មាតហ្វូនធំទីពីរក្នុងលោក
ចន្លោះមិនឃើញ
ទំហំទីផ្សារស្មាតហ្វូននៅប្រទេសឥណ្ឌាបាននាំមុខសហរដ្ឋអាមេរិកជាលើកដំបូង ក្នុងកម្រិតប្រចាំឆ្នាំ ក្លាយជាទីផ្សារធំលំដាប់ទីពីរក្នុងលោក ដែលមានស្មាតហ្វូន ១៥៨ លានគ្រឿងលក់ចេញលើទីផ្សារកាលពីឆ្នាំ ២០១៩ កើនឡើង ៧% ធៀបនឹងឆ្នាំ ២០១៨។
នេះក៏ដោយសារការកើនឡើងនៃស្មាតហ្វូនលំដាប់កណ្ដាល ដែលក្រុមហ៊ុនទូរសព្ទចិនបានបន្តបញ្ចេញទូរសព្ទថ្មីៗឥតឈប់ឈរ។ ក្រុមហ៊ុនដែលក្ដោបក្ដាប់ចំណែកទីផ្សារធំជាងគេគឺ Xiaomi ដែលមាន ២៨% កើនឡើង ៥% ខណៈដែល Samsung កាន់កាប់ ២១% ថយចុះ ៥% និងតាមពីក្រោយដោយ vivo មានទីផ្សារ ១៦% កើនឡើង ៧៦%។
realme ស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ដែលក្ដោបក្ដាប់ទីផ្សារ ១០% ហើយទំហំទីផ្សារគឺកើនឡើងរហូតដល់ ២៥៥% បើធៀបនឹងឆ្នាំ ២០១៨។ សម្រាប់ OPPO នៅលំដាប់ទី ៥ មានចំណែកទីផ្សារ ៩% កើនឡើង ២៨%៕