តាមសាលារៀនទាំងឯកជននិងរដ្ឋ ក្រសួង​ស្នើ​ឲ្យពាក់ម៉ាសទាំងអស់គ្នា ការពារឆ្លង​​​វីរុស​កូរ៉ូណា​

  • 2020-01-28 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី​ផ្ទុះ​ករណី​​​វីរុស​ កូរ៉ូណា​ថ្មី (2019-nCoV) ​ក្នុង​ប្រទេស​កម្ពុជា ​​​ក្រសួង​អប់​រំ​យុវជន​និង​កី​ឡា ​បាន​ចេញ​សេចក្ដី​ណែ​នាំ​​នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ ​និង​ឯកជន​នា​នា​ ចូល​រួម​ទប់​ស្កាត់​ការ​​​ឆ្លង​​វីរុស​​នេះ​។

​​បើ​តាម​ការ​បញ្ជាក់​ពី Page ​របស់​ក្រ​សួង​អប់រំ​យុវជន​និង​កីឡា នៅ​តាម​គ្រឺះ​ស្ថាន​សិក្សា​​ទាំង​អស់ ​ក្រសួង​បាន​លើក​ទឹក​​ចិត្ត​​​​ឲ្យ​អនុវត្ត​ដូច​ជា​៖

-បុគ្គលិក​ ​សិស្សា​នុសិស្ស​ត្រូវ​​ពាក់​ម៉ាស​ការពារ​​ជា​ប្រចាំ ​ព្រ​មទាំង​មាន​ការ​វាស់​​ស្ទង់​សីតុណ្ហភាព​ក្នុង​ខ្លួន ​មុន​ពេល​ចូល​រៀន​ផង​ដែរ។

រូបភាព៖ ​ MoEys Cambodia

​-មាន​ដាក់​អាល់កុល ​សាប៊ូ ​សម្រាប់​សិស្ស​លាង​ដៃ​ឲ្យ​បាន​ទៀង​ទាត់​និង​ញឹក​ញាប់​ជា​ប្រ​ចាំ​ ពិសេស​មុន​ពេល​បរិភោគ​អាហារ​ឬ​ក្រោយ​ពេល​ប៉ះ​ពាល់​អ្វី​ដែល​កខ្វក់។

-ណែ​នាំ​ឲ្យ​​សិស្ស​ចៀស​វាង​ប៉ះ​ពាល់​អ្នក​មាន​ជំ​ងឺ​ផ្លូវ​ដង្ហើម

រូបភាព៖ ​ MoEys Cambodia

​-ប្រកាន់​ខ្ជាប់​នូវ​ការ​អនុវត្ត​អនាម័យ​ស្អាត សុវត្ថិភាព​ចំណី​អាហារ មិន​គួរ​ទៅ​កាន់​កន្លែង​ណា​ដែល​មាន​មនុស្ស​អ៊ូអរ​ពេក ព្រមទាំង​បរិភោគ​ទឹក​ឱ្យ​បាន​ច្រើន។ ​

​-ប្រសិន​បើ​​មាន​សិស្ស​ដែល​មាន​អាការៈ​ដូច​ជា ​គ្រុន​ក្ដៅ ​ក្អក ​កណ្ដាស់ ​ផ្ដាសាយ ​ហៀរ​សំបោរ ​ឬ​ឈឺ​បំពង់​ក ​ត្រូវ​ជូន​ដំណឹង​ទៅ​អាណាព្យាបាល​ឬ​ម្ដាយ​ឪពុក​ដើម្បី​បញ្ជូន​ទៅ​រក​សេវា​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា និង​ត្រូវ​អនុញ្ញាត​ឲ្យ​សម្រាក​ពី​ការ​សិក្សា​រហូត​ដល់​​ជា​សះ​ស្បើយ។​

រូបភាព៖ ​ MoEys Cambodia
រូបភាព៖ ​ MoEys Cambodia
រូបភាព៖ ​ MoEys Cambodia
រូបភាព៖ ​ MoEys Cambodia

គួរ​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​វីរុស​កូរ៉ូណាថ្មី កំពុង​រាតត្បាត​នៅ​ទីក្រុង វូហាន (Wuhan) នៅ​ខេត្ត​ហ៊ុយបេ​(Hubei) សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​រាតត្បាត​ដល់​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទៀត​នៅ​ជុំវិញ​ពិភពលោក ដោយ​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​ ឬ​វ៉ាក់សាំង​បង្ការ​នៅ​ឡើយ​៕

​អានបន្ត៖ ​ នៅពេលលេចចេញសញ្ញាហត់នឿយទាំងផ្លូវចិត្តនិងកាយ ៧ យ៉ាងនេះ គួរប្រុងប្រយ័ត្ននិងចេះកែខៃឲ្យទាន់ពេលវេលា

អត្ថបទ៖ លឹម សុនា