ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជិត ៩ម៉ឺននាក់ ក្នុងពេល៣ថ្ងៃនៃបុណ្យចូលឆ្នាំចិន

  • 2020-01-28 05:21:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងរយៈពេល៣ថ្ងៃ (២៤-២៦ ខែមករា ឆ្នាំ២០២០) នៃពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ខេត្តព្រះសីហនុទាំងមូលទទួលបានភ្ញៀវទេសចរសរុបចំនួន ៨៧,៧៦៥នាក់ កើនឡើង ២៤.៥២% ក្នុងនោះមានភ្ញៀវជាតិ ៧៤ ៤៩៥នាក់ និងភ្ញៀវអន្តរជាតិ ១៣ ២៧០នាក់ (ថយចុះ ៤៨.៨០%)។

លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរសរុបទាំងនោះ រួមមាន៖

  • នៅព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុមានប្រមាណ ៤១ជើង ថយចុះ ២២ជើង។

  • ទេសចរតាមបណ្តាកោះនានាសរុបប្រមាណ ៧ ៧៤១នាក់ កើនឡើង ៣.៤០%។

  • រមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុមានភ្ញៀវសរុប ១០ ៦៥៤នាក់ កើនឡើង ៦០%។

  • ភ្ញៀវតាមបណ្តាឆ្នេរនានាសរុប ៥០,៧៤៦នាក់។

រូបភាពរបស់ម្ចាស់គណនី Kim Som

លោកប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបន្តថា នាថ្ងៃទី២៥ ខែមករា ក៏មាននាវាទេសចរណ៍ចូលសំចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ១គ្រឿង ដោយនាំភ្ញៀវទេសចរអន្តរជាតិសរុប ១,៥៩៨នាក់ (ស្រី ៨៩៩នាក់) នាវិក ៧៧៩នាក់ (ស្រី ១៥៣នាក់)។

លោកបានបញ្ជាក់ថា ចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈវិញនោះ ក៏គ្មានអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះដែរ៕

ខ្លឹមសារទាំងស្រុងយកពីផេកផ្លូវការ​ ក្រសួងទេសចរណ៍ រូបភាព៖ គណនី Kim Som

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម