បណ្ដាញ YouTube របស់ចិន ផ្ដល់វីដេអូបង្រៀននៅផ្ទះ ឥតគិតលុយ

  • 2020-01-28 08:18:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេវាកម្ម Youku របស់ Alibaba ដែល​ប្រៀប​ធៀប​ដូច​ជា YouTube នៅ​ប្រទេស​ចិន បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ ថា​នឹង​ផ្ដល់​នូវ​ការ​បង្រៀន​លើ​អនឡាញ​សម្រាប់​​សិស្ស​ថ្នាក់​បឋម និង​មធ្យម​សិក្សា។

ការ​បង្រៀន​នឹង​មិន​គិត​លុយ​នោះ​ទេ​ ដែល​មាន​ជំនួយ​ពី​ផលិតផល​ដទៃ​ទៀត​របស់ Alibaba ឈ្មោះ​ថា​ DingTalk ដែល​វា​ជា​​សេវាកម្ម​ទំនាក់ទំនង​​​នៅ​ការិយាល័យ​មួយ​ស្រដៀង​នឹង​ Slack ដែរ។ សារព័ត៌មាន​រដ្ឋ​ចិន​បាន​ចុះ​ផ្សាយ​ថា​ មាន​សាលា​បឋម និង​មធ្យម​សិក្សា​ជិត ៥០ ក្នុង​ខេត្ត​ Hubei នៃ​ក្រុង​ Wuhan បាន​ចូល​រួម​កម្មវិធី​នេះ។

ក្រុមហ៊ុន​ផ្សេង​ទៀត​ក៏​មាន​សកម្មភាព​ស្រដៀង​គ្នា​នេះ​ដែរ។ ជាក់​ស្ដែង​ដូច​ជា​ New Oriental Group ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​បង្រៀន​ឯកជន​ធំ​ជាង​គេ​នៅ​ចិន មាន​ផ្ដល់​​ថ្នាក់​បង្រៀន​ ១ លាន​​វគ្គ​​ឥត​គិត​ថ្លៃ​ដល់​សិស្ស​សាលា។ ក្រុមហ៊ុន​បង្រៀន​លើ​អនឡាញ​ឈ្មោះ iTutor ក៏​សម្រេច​ផ្ដល់​ការ​បង្រៀន​លើ​​ប្រព័ន្ធ​របស់​ពួក​គេ​ដោយ​ឥត​គិត​ថ្លៃ​ដែរ៕

ប្រភព៖ abacusnews   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម