ធ្លាយ​តម្លៃ Galaxy Z Flip ដាក់​លក់​ថ្ងៃ ១៤ កុម្ភៈ​ថ្លៃ ១៤០០ ដុល្លារ រី​ឯ S20 Ultra ខុស​គ្នា​មួយ​សន្លឹក

  • 2020-01-29 01:28:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​ចុង​ក្រោយ​ពី Max Weinbach ដែល​ជា​ក្រុម​ការងារ XDA-Developers បាន​ទម្លាយ​ចេញ​នូវ​តម្លៃ​និង​កាលបរិច្ឆេទ​ចេញ​លក់​គួរ​ឲ្យ​ទុក​ចិត្ត​សម្រាប់​ស្មាតហ្វូន Samsung Galaxy Z Flip និង Samsung Galaxy S20 Ultra ក៏​ដូច​ជា​ព័ត៌មាន​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​កាស​ឥត​ខ្សែ Samsung Galaxy Buds+។

Galaxy Z Flip នឹង​ដាក់​លក់​ផ្លូវការ​នៅ​ថ្ងៃ​ទី ១៤ ​កុម្ភៈ ឆ្នាំ ២០២០ ជាមួយ​តម្លៃ ១ ៤០០ ដុល្លារ ស្រប​ពេល Galaxy S20 Ultra នឹង​ប្រកាស​លក់​នា​ថ្ងៃ​ទី ៦ មិនា ឆ្នាំ ២០២០ ជាមួយ​តម្លៃ​ ១ ៣០០ ដុល្លារ។ ប្រភេទ​សេរ៊ី S20 ឆ្នាំ នេះ មាន​អាវក្រោះ​ការពារ​ទឹក​ស្តង់ដារ IP68 (5M) និង​មក​ជាមួយ​ការ​ភ្ជាប់ Screen ការពារ​អេក្រង់​មក​ពី​នាយ។

ដោយ​ឡែក​ទាក់ទិន​នឹង​កាស​ Galaxy Buds+ ក៏​រំពឹង​នឹង​មក​ដល់​នៅ​ខែ​កុម្ភៈ​នោះ​ដូច​គ្នា ដោយ​វា​ខុស​ប្លែក​ពី​ជំនាន់​មុន​ត្រង់​មាន​ថាមពល​ថ្ម​កាន់​ទ្វេ​ដង​ដល់ ៦ ម៉ោង និង​មាន​តម្លៃ ១៤៩ ដុល្លារ ភ្ជាប់​មុខងារ Adavptive Noise Isolation (បញ្ជាក់៖​នេះ​ខុស​ពី Noise Cancellation)៕

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា