Apple រកប្រាក់ចំណេញបានច្រើនមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ កាលចុងឆ្នាំ ២០១៩

  • 2020-01-29 02:00:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ប្រកាស​អំពី​​ប្រាក់​ចំណូល​ដែល​រក​បាន​ប្រចាំ​ត្រីមាស​ទី​បួន​ឆ្នាំ ២០១៩ ដែល​ត្រូវ​នឹង​ត្រីមាស​ទី ១ ឆ្នាំ ២០២០ សម្រាប់​ Apple។ កន្លង​ទៅ Apple ព្យាករណ៍​ថា​​​នឹង​អាច​រក​ចំណូល​បាន​ចន្លោះ​ពី ៨៥,៥ ទៅ ៨៩,៥ ពាន់​លាន​ដុល្លារ។

លទ្ធផល​ជាក់​ស្ដែង​ដែល​ក្រុមហ៊ុន​បាន​ប្រកាស​​នៅ​ថ្ងៃ​នេះ​គឺ​​ប្រាក់​ចំណូល ៩១,៨ ពាន់​លាន​ដុល្លារ​ ជា​មួយ​ប្រាក់​ចំណេញ ២២,២ ពាន់​លាន​ដុល្លារ។ Apple និយាយ​ថា​នេះ​គឺ​ជា​ប្រាក់​ចំណូល និង​ប្រាក់​ចំណេញ​ដ៏​ខ្ពស់​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ដោយ​សារ​តម្រូវ​ការ​ខ្ពស់​នៃ iPhone 11 និង iPhone 11 Pro រួម​ជា​មួយ​​​ការ​កើន​ឡើង​នៃ​ចំណូល​ខាង​សេវាកម្ម។

Apple មិន​ប្រាប់​អំពី​តួ​លេខ​នៃ​ iPhone, iPad និង Mac ដែល​បាន​លក់​ចេញ​នោះ​ទេ ប៉ុន្តែ​បាន​ប្រាប់​អំពី​ចំណូល​នៃ​ប្រភេទ​ផលិតផល​នីមួយៗ​ដូច​ខាង​ក្រោម ៖

  • iPhone ៖ រក​ចំណូល​បាន​ ៥៥,៩៦ ពាន់​លាន​ដុល្លារ​

  • សេវាកម្ម ៖ រក​ចំណូល​បាន ១២,៧២ ពាន់​លាន​ដុល្លារ​

  • Mac ៖ រក​ចំណូល​បាន ៧,១៦ ពាន់​លាន​ដុល្លារ​

  • Wearables គ្រឿង​បរិក្ខារ​ប្រើ​ក្នុង​ផ្ទះ​ និង​ Accessories ៖ រក​ចំណូល​បាន ១០,១ ពាន់​លាន​ដុល្លារ​

  • iPad ៖ រក​ចំណូល​បាន ៥,៩៨ ពាន់​លាន​ដុល្លារ​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម