Ronaldo នឹង​ជួប Zlatan នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Coppa Italia

  • 2020-01-29 02:20:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹបJuventus របស់​ Cristiano Ronaldo នឹង​ត្រូវ​តទល់​ជាមួយ​ក្លឹប AC Milan របស់ Zlatan Ibrahimovic នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ Coppa Italia។

Juveuns បាន​ឡើង​មក​កាន់​វគ្គ​នេះ​ បន្ទាប់​ពី​បាន​យក​ឈ្នះ Roma ៣-១​​ កាល​ពី​មួយ​សប្ដាហ៍​មុន។ សម្រាប់ AC Milan វិញ​យក​ឈ្នះ Torino យ៉ាង​លំបាក ៤-២។ ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​​បាន​អូស​បន្លាយ​រហូត​ថែម​១៥​នាទី​ពីរ​ដង​ទើប​រក​ឃើញ​អ្នក​ឈ្នះ។

Juventus នឹង​ត្រូវ​ជួប Milan នៅ​ជើង​ទី​១​ថ្ងៃ​ទី ១២ ខែ កុម្ភៈ ឯ​ជើង​ទី​២​លេង​នៅ​ថ្ងៃ​ទី ៤ ខែ មីនា។ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​ដែរ Napoli ​ដែល​មាន​កៅអី​ដែរ​នោះ ត្រូវ​រង​ចាំ​ការ​ប្រកួត​រវាង Inter Milan ជាមួយ Fiorentina ដើម្បី​ទៅ​ជួប​ពួក​គេ៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ