ភ្ញាក់ផ្អើល! ពេទ្យវៀតណាម ព្យាបាលអ្នកឆ្លងវីរុសកូរ៉ូណាដំបូងគេក្នុងប្រទេស ឲ្យបានធូរស្បើយហើយ

  • 2020-01-29 02:34:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំងឺ​ម្នាក់​ក្នុង​ចំណោម​អ្នក​មាន​ផ្ទុក​ជំងឺ​ឆ្លង​កូរ៉ូណា ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​វៀតណាម​ព្យាបាល​ឲ្យធូរ​ស្បើយ​ឡើង​វិញ​ហើយ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។

យោងតាម​ការ​អះអាង​ពី​ក្រសួង​សុខាភិបាល​វៀតណាម​ឲ្យ​ដឹង​ថា លោក Li Zichao ដែល​រស់​នៅ​ក្នុង​ខេត្ត Long An ត្រូវ​បាន​គេ​បញ្ជាក់​ថា​ជា​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​មុន​គេ​ក្នុង​ប្រទេស​វៀតណាម។ លោក​បាន​ឆ្លង​វីរុស​នេះ​មក​ពី​ឪពុក​របស់​ខ្លួន ដែល​ធ្វើ​ដំណើរ​មក​លេង​​ពី​ទីក្រុង Wuhan កាល​ពី​ថ្ងៃ​ទី ១៣​ខែ​មករា។ ប៉ុន្តែ​ ក្រោយ​ការ​យក​ចិត្ត​ទុក្ខ​ដាក់​ព្យាបាល​ពី​ក្រុម​គ្រូ​ពេទ្យ​នៃ​មន្ទីរ​ពេទ្យ Cho Ray ឥឡូវ​នេះ​លោក Li អាច​ដក​ដង្ហើម​ជា​ធម្ម​តា មាន​ស្មារតី​រឹងប៉ឹង អាច​ញ៉ាំ​និង​គេង​បាន​ប្រសើរ​ជាង​មុន លែង​មាន​អាការ​គ្រុន​ផ្ដាសាយ និង​អាច​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​បាន​ទៀត​ផង។ ជាមួយ​គ្នា​ដែរ ឳពុករបស់​លោក ក៏​កំពុង​តែ​ធូរ​ស្បើយ​ជា​មុន​ផង​ដែរ ដោយ​អាច​ដក​ដង្ហើម​បាន​តាម​សម្រួល​ជាមួយ​ជំនួយ​ពី​បំពង់​ខ្យល់​អុកស៊ីសែន ហើយ​មាន​សម្ពាធ​ឈាម​ល្អ​ប្រសើរ។

តាម​ការ​ថត​ម៉ាស៊ីន X-ray បង្ហាញ​ថា​ការ​រលាក​សួត​របស់​លោក មិន​មាន​ការ​វិវត្ត​ទៀត​នោះ​ទេ។ ទោះ​យ៉ាង​ណា​ក៏​ដោយ ក្រុម​គ្រូ​ពេទ្យ​កំពុង​រង់ចាំ​ការ​ធ្វើ​តេស្ដ​លើ​អ្នក​ជំងឺ​ខាង​លើ​បន្ដ​ទៀត ដើម្បី​សន្និដ្ឋាន​សម្រេច​ថាលោក​បាន​ជា​សះ​ស្បើយ​ដាច់​ពី​វីរុស​កូរ៉ូណា​នេះ​ឬ​យ៉ាង​ណា៕

ប្រភព៖ tuoitrenews   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម