Man Utd ជិត​ទិញ​បាន Bruno Fernandes ហើយ ក្នុង​តម្លៃ​នេះ

  • 2020-01-29 02:40:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester United ខិតជិត​​យល់​​ព្រម​កិច្ចព្រមព្រៀង​ផ្ទេរ​យក​ Bruno Fernandes ខ្សែ​បម្រើ​របស់ Sporting Lisbon ហើយ។

​បិសាច​ក្រហម​​បាន​ធ្វើ​ការ​ចរចា​ជាមួយ Sporting ​ពេញ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​ដោយ​ក្លឹប​ចង់​បាន​តម្លៃ​ខ្លួន​៦៨​លាន​ផោន។ យ៉ាងណា​តាមរយៈ​ការ​ចរចា​​កាល​ពី​ថ្ងៃ​អង្គារ​ បាន​ធ្វើ​ឲ្យ United មាន​ទំនុកចិត្ត​​ក្នុង​ការ​យល់​ព្រម​កិច្ចព្រមព្រៀង​​ជាមួយ​កីឡាករ​វ័យ​២៥​ឆ្នាំ។

សម្រាប់​តម្លៃ​ខ្លួន​​ Bruno Fernandes ពេល​នេះ​រង្វង់​៤៧​លាន​ផោន ប៉ុន្តែ​​នឹង​អាច​​នឹង​ទទួល​បាន​ប្រាក់​លើក​ទឹកចិត្ត​ផ្សេង​ទៀត​ឡើង​ដល់​៦៨​លាន​ផោន ប្រសិន​បើ​គេ​អាច​ជួយ​ក្លឹប​សម្រេច​គោលដៅ​ណា​មួយ។

​​ Fernandes ចូលរួម​ជាមួយ​ Sporting ក្នុង​តម្លៃ​៧,២​លាន​ផោន​ពី​ក្លឹប Sampdoria កាល​ពី​ឆ្នាំ​២០១៧។ គេ​រក​បាន​៦៤​គ្រាប់​ក្នុង​ការ​​បង្ហាញ​ខ្លួន​១៣៧​ប្រកួត​គិត​គ្រប់​កម្មវិធី និង​ឈ្នះ​ពាន Portuguese Cup រដូវ​កាល​២០១៨-១៩៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ