សាន​ សៅយ៉ាន់​ សង្ឃឹម​លើ​សិស្ស​ខ្លួន​៥០%​ និង​បាន​ប្រាប់​ពី​សមត្ថភាព​ដៃគូ​ សុខ​ រិទ្ធ​ ខ្លះៗ​

  • 2020-01-29 03:06:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ប្រដាល់​មក​ពី​បន្ទាយមានជ័យ​ សាន​ សៅយ៉ាន់​ ដាក់​ក្ដី​សង្ឃឹម​លើ​ សុខ​ រិទ្ធ​ ៥០%​ ព្រោះ​ថា​ការ​ប្រកួត​នេះ​ប្លែក​សម្រាប់​សិស្ស​ខ្លួន​ វ៉ៃ​ផង​ បុក​ក្បាល​ផង​ ខណៈ​ដែល​វ៉ៃ​ទៀត​សោត​គឺ​រុំ​អំបោះ​ដូច​វ៉ៃ​ដោយ​ដៃ​ទទេ។​

កីឡាករ សុខ រិទ្ធ

លោក​ សាន់​ សៅយ៉ាន់​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ការហ្វឹកហាត់​របស់​ សុខ​ រិទ្ធ​ គឺ​បាន​ប្រហែល​ ៨០%​ សម្រាប់​ការ​ត្រៀម​ខ្លួន​ប្រកួត​នៅ​មីយ៉ាន់ម៉ា​ នេះ។​ ប៉ុន្តែ​កូន​សិស្ស​របស់​ខ្លួន​មាន​បញ្ហា​សុខភាព​បន្តិចបន្តួច​គឺ​ផ្ដាសាយ​ ដូច្នេះ​ហើយ​កម្លាំង​មិន​សូវ​ពេញ​​នោះ​ទេ។​

សាន សៅយ៉ាន់ ឲ្យទឹក សុខ រិទ្ធ

គ្រូ​ប្រដាល់​មក​ពី​បន្ទាយមានជ័យ​ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ បើ​និយាយ​ពី​សមត្ថភាព​វិញ​ទាំង​ សុខ​ រិទ្ធ​ និង​កីឡាករ​មីយ៉ាន់ម៉ា​ គឺ​ប្រហាក់ប្រហែល​គ្នា​ ហើយ​បើ​តាម​មើល​វីដេអូ​ប្រកួតកីឡាករ​ម្ចាស់ផ្ទះល្អ​កែង​ និង​ស៊ូ​ធន​មិន​ងាយ​ទៅ។​ យ៉ាង​ណា​មុន​ការ​ប្រកួត​សង្ឃឹម​ត្រឹម​ ៥០%​ ៥០%​ ព្រោះ​ទី​មួយ​សិស្ស​របស់​ខ្លួន​មិន​ធ្លាប់​វ៉ៃ​បែប​នេះ​ ទី២​ ទឹក​ដី​គេ​ មិន​ដឹង​ថា​ខាង​ម្ចាស់​ផ្ទះ​រៀបចំ​អ្វី​ខ្លះ។​

កម្មវិធី​ប្រកួត​នៅយ៉ាន់ម៉ា

រំលឹក​ដែរ​ថា​ លោក​ សាន​ សៅយ៉ាន់​ រួម​និង​លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ សុខ​ រិទ្ធ​ ឯម​ សុធី​ បាន​ទៅ​ដល់​មីយ៉ាន់ម៉ា​ តាំង​ពី​យប់​មិញ​នេះ។​ អ្នក​ប្រដាល់​ទាំង​ពីរ​នាក់​នេះ​នឹង​ត្រូវ​ប្រកួត​មិត្តភាព​ក្នុង​កម្មវិធី​ WLC​ នៅ​ថ្ងៃ​ទី៣១​ ខែ​មករា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ៥កន្លះ​នៅ​មីយ៉ាន់ម៉ា៕​

អត្ថបទ៖ នួន ស៊ីណា​