Eriksen ចេញ​ម្សិលមិញ ថ្ងៃ​នេះ​ Spurs ទិញ​កីឡាករ​ថ្មី​មួយ​រូប​

  • 2020-01-29 10:57:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Tottenham Hotspur បាន​ប្រកាស​កាល​ពី​ពេល​អម្បាញ់មិញ​នេះ​ថា ខ្លួន​បាន​នាំ​ចូល​កីឡាករ​ថ្មី​មួយ​រូប​ ដោយ​កីឡាករ​រូប​នោះ​មក​ពី​ក្លឹប​ហុល្លង់ PSV Eindhoven។

កីឡាករ​រូប​នេះ​មាន​ឈ្មោះ​ថា Steven Bergwijn ដែល​មាន​តួនាទី​ជា​ខ្សែ​ស្លាប។ បើ​តាម​សេចក្ដីប្រកាស​ជា​ផ្លូវការ​របស់​ក្លឹប​បាន​ឲ្យ​ដឹង​ថា កីឡាករ​រូប​នេះ​បាន​ព្រមព្រៀង​ចុះ​កុងត្រា​រយៈពេល ៥ឆ្នាំ ដែល​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ២០២៥។

ខាង​ក្លឹប​មិន​ទាន់​បាន​ប្រកាស​ពី​តម្លៃ​ក្នុង​ការ​ផ្ទេរ​ចូល​កីឡាករ​រូប​នេះ​ជា​ផ្លូវការ​ទេ ប៉ុន្តែ​បើ​យោង​តាម​សារព័ត៌មាន​ Sky Sports បាន​ឲ្យ​ដឹង​ថា ក្លឹប​អង់គ្លេស​នេះ​ចំណាយ​ទឹកប្រាក់​ចំនួន ៣៣​លាន​ដុល្លារ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​ហុល្លង់​វ័យ ២២ឆ្នាំ​រូប​​នេះ​បាន​បង្ហាញ​ខ្លួន​ឲ្យ PSV បាន​១៤៦​ប្រកួត ហើយ​រក​គ្រាប់​បាល់​បាន ៣១ដង ចាប់​តាំង​ពី​ប្រកប​អាជីព​នៅ​ឆ្នាំ២០១៤/១៥​មក៕

ប្រភព៖ tottenhamhotspur   ប្រែ​សម្រួល៖ ហ៊ីម រស្មី