Cambodian Net Idol សប្ដាហ៍ថ្មីញាក់សាច់! កូនជ្រូកយំលែងខ្មាសដោយសារកុសុម៉ា

  • 2020-01-30 03:09:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ Net Idol រដូវកាល​ទី២ សប្ដាហ៍​ថ្មី​បាន​បញ្ចប់​ទៀត​ហើយ​ បន្សល់​ទុក​នូវ​ភាពរីករាយ​ដល់​អ្នក​ទស្សនា​ច្រើន​បំផុត​ ជាពិសេស​ក្នុង​សប្ដាហ៍​នេះ​កម្មវិធី​ធ្វើ​ឲ្យ​បេក្ខជន​បុក​ពោះ​មិន​ស្ទើរ​ ព្រោះ​ត្រូវ​មាន​ការ​ជម្រុះ​ ប៉ុន្តែ​ស្រាប់​តែ​មាន​រឿង​ភ្ញាក់​ផ្អើល​មួយ​កើត​ឡើង​ទៅវិញ។

កាល​ពី​សប្ដាហ៍​មុន​ Cambodian Net Idol បាន​តម្រូវ​ឲ្យ​បេក្ខភាព​ថត​វីដេអូ​ Promote ផលិតផល​ ហើយ​បាន​ដាក់​ឲ្យ​មហាជន​ជ្រើសរើស​អ្នក​ដែល​ខ្លួន​ពេញចិត្ត។ ថ្ងៃកំណត់​ក៏​បាន​មក​ដល់​ និង​បាន​រក​ឃើញ​អ្នកឈ្នះ​ និង​អ្នក​ដែល​មាន​ចំនួន​ Vote តិច​ជាងគេ។

កូនជ្រូក​ ដែល​ជា​បេក្ខភាព​ម្នាក់​ក្នុង​កម្មវិធី​រដូវកាល​ថ្មី ត្រូវ​ក្លាយ​ជា​អ្នក​ដែល​មាន​ចំនួន​ Vote តិចជាង​គេ និង​បាន​ធ្វើ​ឲ្យ​មិត្ត​រួម​កម្មវិធី​មាន​ការ​សោកស្ដាយ​ បូក​រួម​ទាំង​គណៈកម្មការ​ទៀត។ ប៉ុន្តែ​អ្វី​គ្រប់​យ៉ាង​ប្រែ​ជា​ល្អ​វិញ ហើយ​ជា​រឿង​ភ្ញាក់​ផ្អើល​ព្រោះ​ កញ្ញា សុភ័ក្រ កុសុម៉ា បាន​ប្រើ​ Golden Save ទទួល​យក​កូណ​ជ្រូក​ឲ្យ​បន្ត​ទៅ​វគ្គ​ក្រោយ​ទៀត​បាន។

បន្ទាប់​ពី​នេះ​ ក៏​ឃើញ​ថា​នៅ​មាន​វិញ្ញាសា​ថ្មី​មួយ​ទៀត​ គឺ Transformation Video ដែល​តម្រូវ​ឲ្យ​បេក្ខភាព​ប្ដូរ​ខោអាវ​ និង​តុបតែង​ខ្លួន​តាម​ស្ទីល​រៀងៗខ្លួន។ ចង់​ដឹង​ថា​អ្នកណា​ធ្វើ​បាន​ល្អ​ និង​មាន​អ្វី​កើត​ឡើង​ខ្លះ​ ទស្សនា​ដូចតទៅ៖

អត្ថបទ៖ យី សុធារី