ចង់ចំណេញពេកដាច់ចំណងផឹង! ដំឡើងថ្លៃម៉ាស១០០ដុល្លារ ត្រូវពិន័យវិញ៤០ម៉ឺនដុល្លារ

  • 2020-01-30 06:19:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱសថស្ថានមួយកន្លែងនៅក្នុងប្រទេសចិន ត្រូវទទួលពិន័យជាលុយចំនួន ៣លានយ័ន (ប្រហែល ៤៣៤ ០០០ដុល្លារ) បន្ទាប់ពីលក់ដំឡើងថ្លៃម៉ាស រហូតដល់ទៅ ៦ដង ក្រោយកើតមានវីរុសកូរ៉ូណា។

ឱសថស្ថាន Beijing Jimin Kangtai Pharmacy ស្ថិតនៅក្នុងទីក្រុងប៉េកាំង បានលក់ដំឡើងថ្លៃម៉ាសម៉ាក 3M (ប្រភេទ N95) ពី ១៤៣យ័ន (ប្រហែល ២០ដុល្លារ) ទៅ ៨៥០យ័ន (ប្រហែល ១២០ដុល្លារ) ក្នុងមួយប្រអប់។

គិតមក​ត្រឹម​ព្រឹកថ្ងៃ​ទី៣០ ខែមករានេះ ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​បង្ក​ដោយ​វីរុស​កូរ៉ូណា បាន​កើន​ឡើង​ដល់ ១៧០នាក់ ខណៈ​អ្នកឆ្លងបាន​កើងឡើងជាង ១៧០០ករណី​បន្ថែមទៀត ដែល​សរុប​ទៅគឺមានចំនួន ៧៨១០ករណី។ នេះបើយោងតាមការចុះផ្សាយរបស់ Channel News Asia៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ សេង ឡុង