លេច​រឿង​កីឡាករ Bayern Munich វាយ​គ្នា អំឡុង​ពេល​ហ្វឹកហាត់

  • 2020-01-30 06:52:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ចម្រូងចម្រាស​បាន​កើត​​ឡើង​ក្នុង​ក្លឹប Bayern Munich បន្ទាប់​ពី​លេច​រូបភាព​លើ​បណ្ដាញ​សង្គម​ពី​សកម្មភាព Jerome Boateng ទះ Leon Goretzka កណ្ដាល​មុខ​អំឡុង​ហ្វឹកហាត់។

តាម​ប្រភព​ឲ្យ​ដឹង​ថា ដំបូង​ឡើយ Goretzka កើត​រឿង​ខឹង បន្ទាប់​​ពី​ឈ្លោះ​ប្រកែក​ជាមួយ Thomas Muller លើ​ការ​សម្រេច​ឲ្យ​បាល់​ប៉េណាល់ទី​​ពេល​ហ្វឹកហាត់​តារាង​ធំ។ ភ្លាម​នោះ Boateng បាន​ចូល​ទៅ​ការពារ Muller។ ប៉ុន្តែ​១០​នាទី​ក្រោយ អំឡុង​ពេល​ចូល​ហាត់​តារាង​តូច Goretzka បាន​លេង​កាច​ទៅ​លើ Boateng។

​មើល​ឃើញ​ពី​ការ​លេង​មិន​សមរម្យ Boateng បាន​ដើរ​ទៅ​ទះ Goretzka មួយ​ដៃ​ចំ​មុខ។ បន្ទាប់​មក  Robert Lewandowski បាន​ចូល​ទៅ​ធ្វើ​អន្តរាគមន៍ ខណៈ​អ្នក​ចាត់​ការ Hans Flick ក៏​បាន​សម្របសម្រួល​កីឡាករ​ទាំង​ពីរ​ដូច​គ្នា។

ក្រោយ​ពី​មាន​ការ​ចរចា​​គ្នា​រួច Boateng និង Goretzka ក៏​បាន​ត្រូវ​គ្នា​វិញ។ ជា​ពិសេស​បាន​​បង្ហោះ​រូប​ជាមួយ​លើ​បណ្ដាញ​សង្គម​​ដើម្បី​បង្ហាញ​ពី​មិត្តភាព​ជាមួយ​គ្នា​វិញ៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម