រូបរាង​នៃ Smartwatch ដំបូងរបស់ OPPO

  • 2020-01-30 08:17:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OPPO បាន​​​ប្រារព្ធ​កម្មវិធី Inno Day កាល​ពី​ខែ​ធ្នូ ដែល​ពេល​នោះ​ក្រុមហ៊ុន​បាន​ឲ្យ​តម្រុយ​អំពី​ Smartwatch ដំបូង​របស់​ខ្លួន និង​កាស​ឥត​ខ្សែ​។

នា​ពេល​នេះ អនុប្រធាន OPPO បាន​ចែក​រំលែក​រូបភាព​ដំបូង​នៃ​ Smartwatch របស់​​ខ្លួន ដែល​វា​មាន​អេក្រង់​រាង​បួន​ជ្រុង ជា​មួយ​គែម​រាង​កោង ហើយ​មាន​ប៊ូតុង​ពីរ​នៅ​ផ្នែក​ចំហៀង។ រូបរាង​នេះ​ពិត​ជា​ស្រដៀង​នឹង Apple Watch ដោយ​ខុស​គ្នា​ត្រង់​ Apple Watch មាន​ប៊ូតុង​រង្វិល​មូល និង​ប៊ូតុង​ចុច​មួយ។

Smartwatch នេះ​អាច​នឹង​ត្រូវ​បញ្ចេញ​លក់​លើ​ទីផ្សារ​នា​ត្រីមាស​ទី ១ ឆ្នាំ ២០២០ ហើយ OPPO សន្យា​ថា​នឹង​បង្ហាញ​វា​នៅ​កម្មវិធី MWC ឆ្នាំ ២០២០ នា​ទីក្រុង​ Barcelona៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម