Apple ចេញ iOS ថ្មី ប៉ះប៉ូវ​ចិត្ត​អ្នក​កាន់ iPhone/iPad សេរ៊ី​ទាបៗ

  • 2020-01-31 01:26:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចេញ​ផ្សាយ​នៅ iOS 13.3.1 ដែល​ជា​កំណែ OS ចុងក្រោយ ក្រុមហ៊ុន​យក្ស​អាមេរិក​ក៏​មិន​ភ្លេច​ដល់​អ្នក​កំពុង​កាន់​ iPhone/iPad សេរ៊ី​ទាបៗ​នោះ​ដែរ។

Apple ក៏​បន្ត​ចេញ​ផ្សាយ iOS 12.4.5 សម្រាប់​ iPhone/iPad សេរ៊ី​ទាប​ទាំង​ឡាយ ដែល​ត្រូវ​បាន​កាត់​ផ្តាច់​មិន​ឲ្យ​ដំឡើង​ទៅ​កាន់ iOS 13 បាន។

ក្នុង​នោះ​ iOS 12.4.5 គាំទ្រ​ឧបករណ៍​ដូច​ជា៖

  • iPhone 5s
  • iPhone 6
  • iPhone 6 Plus
  • iPad Air
  • iPad mini 2
  • iPad mini 3
  • iPod touch (Gen 6)

វិធី​នៃ​ការ​ Update លើ​ទូរសព្ទ/ថេបប្លែត​ផ្ទាល់៖

  • ចូល​ទៅ​កាន់​កម្មវិធី Settings
  • ជ្រើសយក​ពាក្យ General
  • ចុច​ត្រង់​ទីតាំង Software Update
  • ចុច Download&Install ពេល​លោត​ផ្ទាំង​បង្ហាញ​ពី iOS 12.4.5
  • រង់ចាំ​ដល់​ធ្វើ​ការ Install និង Reboot ជា​ការ​ស្រេច៕

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី