វិធី​សាស្រ្ដ ៣ ជួយ​ឲ្យ​ស្រ្តី​នៅ​តែ​មាន​ចំណង់​ផ្លូវ​ភេទ

  • 2020-04-09 06:34:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​កត្តា​ច្រើនណាស់​ដែល​នាំ​ឲ្យ​ចំណង់​ផ្លូវភេទ​មនុស្ស​ស្រី​ថយចុះ​។ កត្តា​មួយ​ដែល​ធ្វើឲ្យ​ចំណង់​ផ្លូវភេទ​ស្ត្រី​ថយចុះ​នោះ គឺជា​ការឈាន​ដល់​ការ​រាំងរដូវ​តែម្តង។

ខាង​ក្រោម​នេះ​គឺ​ជា​វិធីសាស្រ្ត​ដ៏​មាន​សុវត្ថិភាព​ដែល​ជួយ​ឲ្យ​មាន​ចំណង់៖

- ចាប់​ផ្តើម​​របប​អាហារ និង​លំ​ហាត់ប្រាណ​ដែល​ផ្តល់​សុខភាព​

​អ្នក​គួរតែ​ទៅ​ហាត់​ប្រាណ ឬ​បើ​អាច​ទិញ​ម៉ាស៊ីន​រត់​ហាត់ប្រាណ​នៅ​មួយកន្លែង ឬ​ឧបករណ៍​ហាត់​ប្រាណ​ណាមួយ ហើយ​ចូរ​ចំណាយពេល៣០ នាទី​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ហាត់ប្រាណ​នឹង​ឧបករណ៍​ទាំងនេះ​។ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ដែល​មនុស្ស​ស្រីយើង​អាច​បង្កើន​ចំណង់​ផ្លូវភេទ​បាន​នោះ គឺ​ការ​ញ៉ាំ​អាហារ​ដែល​ផ្តល់​សុខភាព និង​ដាក់​កម្មវិធី​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់​។ រឿង​នេះ​មិនត្រឹមតែ​ផ្តល់​អោយ​រាងកាយ​កាន់តែ​មាន​សុខភាព​ល្អ​ទេ តែ​ក៏​ធ្វើឲ្យ​​ចិត្តគំនិត​កាន់តែ​ស្រស់ថ្លា​ផងដែរ​។ កាលណា​ស្ថានភាព​ផ្លូវចិត្ត​ល្អ វា​ពិតជា​អាច​ពង្រឹង​ដល់​ចំណង់​ផ្លូវភេទ​បាន ដូច្នេះ របៀប​រស់នៅ​ដែល​ផ្តល់​សុខភាព គឺជា​រឿង​ដ៏​ល្អ​បំផុត​ដែល​អ្នក​ត្រូវ​ចាប់ផ្តើម​។

រូបតំណាង

​**- សាកល្បង​អាហារ ដែល​ជម្រុញ​ដល់​ចំណង់​ផ្លូវភេទ​**​

​អាហារ​ដែល​ជម្រុញ​ដល់​ចំណង់​ផ្លូវភេទ​មាន​ដូចជា អយ​ស្ទឺ សូកូឡា និង​ខ្ញី​។ អាហារ​ដែល​ជម្រុញ​ដល់​ចំណង់​ផ្លូវភេទ ត្រូវបាន​គេ​រកឃើញ​អស់​រយៈពេល​រាប់​ពាន់​ឆ្នាំ​ទៅ​ហើយ​។ អាហារ​ហឹរ​ដូចជា​ម្ទេស ត្រូវបាន​គេ​ជឿថា ក៏​អាច​បង្កើន​ចំណង់​ផ្លូវភេទ​បានដែរ តាមរយៈ​ការបង្កើន​ចង្វាក់​បេះដូង​។ គ្មាន​អំណះអំណាង​វេជ្ជសាស្ត្រ​ណាមួយ​ដែល​បញ្ជាក់ថា យិន​សិន អយ​ស្ទឺ និង​ម្ទេស​ហឺ​រ អាច​បង្កើន​ចំណង់​ផ្លូវភេទ​បានទេ ប៉ុន្តែ វា​អាច​ធ្វើ​បែប​នេះ​បាន​ដោយសារ​តែ​ឥទ្ធិពល​នៃ​សារធាតុ Placebo​។ នៅពេល​មនុស្ស​ម្នាក់​ត្រូវបាន​គេ​ប្រាប់ថា សារធាតុ​ណាមួយ​នឹង​បង្កើន​ចំណង់​ផ្លូវភេទ វា​ប្រហែលជា​មាន​ប្រសិទ្ធភាព​ដែរ​ដោយសារ​តែ​ជំនឿ​ខាង​ផ្នែក​ចិត្តសាស្ត្រ​តែប៉ុណ្ណោះ​។ ​

- ពិភាក្សា​អំពី​ការព្យាបាល ដោយ​អ័រម៉ូន​ជាមួយ​គ្រូពេទ្យ​​

​ជា​មធ្យម ស្ត្រី​ដែល​ត្រូវ​ឆ្លង​ចូល​វ័យ​រាំងរដូវ​នោះ គឺ​អាយុ ៥១ ឆ្នាំ​។ មាន​អំណះអំណាង​មួយ​បាន​ឲ្យ​ដឹងថា កម្រិត​អ័រម៉ូន​របស់​ស្ត្រី​ដែល​រាំងរដូវ​រួច គឺ​មិន​មាន​លក្ខណៈ​ដូចគ្នា​នឹង​ពេលដែល​ពួកគេ​មិនទាន់​រាំងរដូវ​ឡើយ​។ ចំណែកឯ​ការព្យាបាល​ដោយ​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន ក៏​អាច​បង្កើន​ចំណង់​ផ្លូវភេទ​របស់​មនុស្ស​ស្រី​បានដែរ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ វា​គួរតែ​បញ្ជាក់​ឲ្យ​ដឹង​ថា ឥទ្ធិពល​រយៈពេល​យូរ​នៃ​ការព្យាបាល​បែបនេះ នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ជាពិសេស​ផលប៉ះពាល់​ទៅលើ​សុដន់​តែម្តង​៕

ប្រភព៖ Health.com.kh  

អត្ថបទពេញនិយម