មកដឹងមូលហេតុ Honda ទាមទារឡានការពារគ្រាប់ ចំពោះការផ្ទេរទៅក្លឹបថ្មីនៅប្រេស៊ីល
- 2020-02-04 04:01:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងមូលហេតុ Honda ទាមទារឡានការពារគ្រាប់ ចំពោះការផ្ទេរទៅក្លឹបថ្មីនៅប្រេស៊ីល
ចន្លោះមិនឃើញ
កីឡាករ Keisuke Honda បានចុះកុងត្រាទៅលេងឲ្យក្លឹបនៅប្រទេសប្រេស៊ីល Botafogo បន្ទាប់ពីស្នើសុំរថយន្តការពារគ្រាប់បានសម្រេចពីក្លឹប។
កីឡាករជប៉ុនវ័យ៣៣ឆ្នាំចូលរួមជាមួយ Botafogo ដោយគ្មានតម្លៃខ្លួន ត្រូវលេងរហូតដល់បញ្ចប់ឆ្នាំនេះ បន្ទាប់ពីចាកចេញពីក្លឹបនៅហូឡង់ Vitesse។ នេះគឺជាក្លឹបទី៨ហើយក្នុងអាជីពដែល Honda លេងឲ្យ។
តាមប្រភពឲ្យដឹងក្លឹប Botafogo អាចយកអ្នកចាត់ការរបស់កម្ពុជារូបនេះបាន ដោយសារតែពួកគេបានផ្ដល់រថយន្តការពារគ្រាប់តាមការស្នើ ដើម្បីងាយធ្វើដំណើរតាមត្រូវទីក្រុង Rio De Janeiro។ ទីក្រុងរបស់ប្រេស៊ីលមួយនេះត្រូវបានគេកំណត់ថា ជាទីក្រុងគ្រោះថ្នាក់បំផុតមួយក្នុងពិភពលោក ដោយសារតែមានឃាតកម្មជាមធ្យម៣៩ករណីរៀងរាល់មនុស្ស ១០០ ០០០ នាក់៕