ពុយ​ វណ្ណៈ​ សង្ឃឹម​ ៥០%​ គ្រង​ជើងឯក​ TV5​ ជា​ថ្មី​ ក្រោយ​ផ្ដួល​ដៃគូ​សន្លប់ទឹក២​

  • 2020-02-04 07:04:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​ក្លឹប​ឃ្លាំងមឿង​កីឡា​ ពុយ​ វណ្ណៈ​ បន្ទាប់​ពី​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី២​នៃ​វគ្គ​ជម្រុះ​ជុំ​ទី១ ឥលូវ​នេះ​ដាក់​ក្ដី​សង្ឃឹម​ ៥០%​ អាច​គ្រង​ជើងឯក​ពាន​រង្វាន់​ TV5​ ជា​ថ្មី​ទៀត។​

ពុយ​​ វណ្ណៈ(ខៀវ)

ជើង​ខ្លាំង​ខាង​ដើរ​បុក​ ពុយ​ វណ្ណៈ​ លើក​ឡើង​ថា​ តាម​រយៈ​ជ័យជម្នះ​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​កាល​ពី​ថ្ងៃ​សៅរ៍​នេះ ​មិន​ភ្លេច​ឡើយ​ការ​គាំទ្រ​ពី​សំណាក់​បងប្អូន​ និង​អ្នកទស្សនា​ប្រដាល់​ទាំង​អស់ដែល​តែងតែ​លើក​ទឹកចិត្ត​ខ្លួន​ ចូល​ចិត្ត​ការ​ប្រកួត​របស់​ខ្លួន។​

វណ្ណៈ ប្រាប់​ទៀត​ថា​ វគ្គ​ជម្រុះ​បន្ទាប់​ប៉ះ​អ្នក​ណា​ក៏​បាន​ដែរ​ប្រកួត​ទាំង​អស់​ ព្រោះ​កម្មវិធី​តម្រូវ​ហើយ​ដូច្នេះ​មិន​ខ្លាច​ញញើត​អ្វី​ទេ។​ ដោយ​សារ​តែ​ពី​មុន​ វណ្ណៈ​ ធ្លាប់​ឈ្នះ​ជើងឯក​ពាន​រង្វាន់​ TV5​ រួច​ម្ដង​ហើយ​ ដូច្នេះ​លើក​នេះ​អ្នក​ប្រដាល់​រូប​នេះ​សង្ឃឹម​៥០%​ជា​ថ្មី​ទៀត​ថា​នឹង​អាច​គ្រង​ពាន​រង្វាន់​នេះ​ម្ដង​ទៀត។​

កីឡាករ​ ពុយ​ វណ្ណៈ​

រំលឹក​ដែរ​ថា​ ការ​ប្រកួត​សប្ដាហ៍​ទី៨​ ដែល​ជា​សប្ដាហ៍​ចុង​ក្រោយ​នៃ​វគ្គ​ជម្រុះជុំ​ទី១​កាល​ពី​ថ្ងៃ​សៅរ៍​ ទី១ កុម្ភៈ នេះ​បាន​បញ្ចប់​ទៅ​ហើយ​គឺ​ ពុយ​ វណ្ណៈ​ ឈ្នះ​ទឹក​២​ លើ​កីឡាករ​ លីន​ សុខឈុន​ ចំណែក​គូ​ទី២​ សូត្រ​ ខេវិន​ ឈ្នះ​ស្វ័យប្រវត្តិ​លើ​អ្នក​ប្រដាល់​ ភួង​ ណាំហង។​ វណ្ណៈ​ ត្រូវ​ប៉ះ​ សូត្រ​ ខេវិន​ នៅ​ជុំ​ទី២​ វគ្គ​១៦​នាក់​ចុង​ក្រោយ៕​

អត្ថបទ៖ នួន ស៊ីណា​