សម្ដេចតេជោ នឹងទៅកាន់ទីក្រុងអ៊ូហាន ដើម្បីសួរសុខទុក្ខនិស្សិតខ្មែរ

  • 2020-02-04 07:19:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាន​លើកឡើង​ថា សម្ដេច​នឹង​អញ្ជើញ​ទៅសួរសុខទុក្ខ​និស្សិតខ្មែរ​នៅ​ទីក្រុង​អ៊ូហាន ប្រទេសចិន នាថ្ងៃទី ០៥ ខែកុម្ភៈ ២០២០ ស្អែ​កនេះ។

តាមរយៈអត្ថបទ «សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកល» ដែលបាន​បង្ហោះ​នៅ​លើ​ផេកផ្លូវការ​របស់​សម្ដេចតេជោហ៊ុនសែន កាលពីរសៀលថ្ងៃទី៤ កុម្ភៈ ២០២០ ហើយ​នៅឃ្លាចុងបញ្ចប់​សម្ដេចតេជោ ហ៊ុន​ សែន​បាន​សរសេរ​ថា "នៅថ្ងៃស្អែកទី៥ កុម្ភៈ សម្តេចបានរាយការណ៍ជូនថ្នាក់ដឹកនាំចិនរួចហើយថា សម្តេចនឹង​អញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន ដើម្បីបង្ហាញពីភាពកក់ក្តៅ និងដើម្បីកុំឲ្យនិស្សិតខ្មែរនៅទីក្រុងវូហានមានការភ័យខ្លាច ចំពោះការឆ្លងរឺការកើតរីករាល​ដាល នៃជំងឺប្រភេទថ្មីកូរ៉ណាវីរ៉ុស"។

តែទោះយ៉ាងណាក្ដី សម្ដេចបានបញ្ជាក់ចុងក្រោយ​ថា នៅពេលនេះសម្តេចតេជោ​ កំពុងរង់ចាំការបញ្ជាក់ និងសម្រេចពីភាគីមិត្តចិនថាតេីអនុញ្ញាត្តិឲ្យទៅសួរសុខទុក្ខ ឬមិនអនុញ្ញត្តិឲ្យទៅក្នុងពេលដែលទីក្រុងនេះត្រូវបានដាក់ឲ្យនៅដាច់ក្នុងសភាពប្រកាសអាសន្នមិនឲ្យមានចរាចរណ៍ចេញចូលទាំងនៅក្នុងប្រទេសចិន​ និងពីក្រៅប្រទេសចូលមក៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា