រក​ឃើញ​ហើយ​ស្មាតហ្វូន​ Android ល្បឿន​លឿន​បំផុត​ប្រចាំ​ខែ​មករា ឆ្នាំ ២០២០

  • 2020-02-05 02:39:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ដាក់​ពិន្ទុ​លើ​កម្មវិធី AnTuTu បាន​បង្ហាញ​នូវ​បញ្ជី​ស្មាតហ្វូន​ដែល​មាន​ល្បឿន​លឿន​បំផុត​ប្រចាំ ខែ​មករា នៅ ឆ្នាំ ២០២០ ទាំង​សម្រាប់​ប្រភេទ​ស្មាតហ្វូន​ធុន​ធ្ងន់​និង​ធុន​មធ្យម។

ក្នុង​នោះ​គេ​ឃើញ​មាន Vivo ទាំង​ពីរ​ម៉ូឌែល​ឈរ​នៅ​លេខ ១&២ រួម​មាន Vivo iQOO Neo 855 ​បាន​៥០៦ ៧៩៦ ពិន្ទុ រី​ឯ Vivo iQOO Pro 5G បាន​ ៥០២ ២៨៨ ពិន្ទុ។ ធុន​ធ្ងន់​ទាំង​នេះ​សុទ្ធ​សឹង​បំពាក់​ឈីប Snapdragon 855+ ទាំង​អស់។

ចំណែក​ឯ​លេខ ៣ ក៏​នៅ​តែ​ជា​ស្មាតហ្វូន Vivo ដដែល ម៉ូឌែល NEX 3 5G ទន្ទឹម​នឹង​លេខ ៤ បាន​ទៅ​លើ OnePlus 7T Pro និង OnePlus 7 បិទ​តំណែង Top 5។

ជាមួយ​គ្នា​នោះ​ចំណាត់ថ្នាក់​សេសសល់​មាន​ម៉ូឌែល Asus ROG Phone 2, Real X2 Pro, Honor V30 Pro 5G, Oppo Reno ACE និង Huawei Mate 30 Pro 5G។

ចំពោះ​ស្មាតហ្វូន​ធុន​កណ្តាល​ឈរ​នៅ​លេខ ១ បាន​ទៅ​លើ Oppo Reno3 5G និង Vivo X30 Pro 5G ឈរ​នៅ​ចំណាត់ថ្នាក់​កំពូល​រៀង​គ្នា៕

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា