លេចធ្លោក្នុងទីផ្សារ iconic Logo លើអាវយឺតដ៏ទាក់ទាញនេះចេញពីស្នាដៃកូនខ្មែរពិតៗ បង្កប់អត្ថន័យជ្រាលជ្រៅ

  • 2020-02-05 11:10:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chrome Studios គឺជាហាងសំលៀកបំពាក់បែបយុវវ័យ Streetwear ទំនើបទាន់សម័យថ្មីប្រកបដោយការច្នៃប្រឌិតខ្ពស់ ដែលលេចចេញពីការច្នៃម៉ូដថ្មីរបស់កូនខ្មែរ ២រូប គឺ លីសេង វ័យ ២៣ឆ្នាំ និង បញ្ញា វ័យ ២១ឆ្នាំ។

ទោះហាងថ្មីនេះទើបបើកលក់ជាផ្លូវការក្នុងឆ្នាំ ២០២០ តែស្នាដៃ និងកិត្តិនាមក្នុងទីផ្សារហ្វេសិនរបស់ម្ចាស់ម៉ូដវ័យក្មេងទាំងពីរខាងលើ ត្រូវបានទទួលស្គាល់ និងមានការគាំទ្រយ៉ាងខ្លាំងក្នុងស្រទាប់យុវវ័យតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ តាមរយៈ ម៉ាកល្បីៗស្រុកដូចជា Joint Project, Evolve, Facts Supply និង ចុងក្រោយគឺ Chrome Studios ។

« គោលគំនិតនៃឌីហ្សាញរបស់យើង គឺផ្ដោតសំខាន់លើការឆ្លុះបញ្ចាំងពីភាពរឹងមាំ ជំនឿចិត្ត ភាពក្លាហាន និងវាងវៃក្នុងការបង្ហាញពីលក្ខណៈសម្បត្តិផ្ទាល់ខ្លួនរបស់យុវវ័យខ្មែរជំនាន់ថ្មី»។ នេះបើតាមការលើកឡើងរបស់ បញ្ញា សហស្ថាបនិកនៃ Chrome Studios។

«យើងជឿជាក់លើគុណតម្លៃនៃការបង្កើតថ្មីប្រកបដោយគុណភាព។ ហើយយើងបានតាំងចិត្តយ៉ាងមុតមាំថាត្រូវតែនាំយកនូវអ្វីដែលថ្មី ហើយប្លែក និងកាន់តែប្រសើរសម្រាប់វិស័យហ្វេសិនយុវវ័យនៅកម្ពុជា ខណៈគុណភាពត្រូវបានធានា»។ លោកបន្ថែម។

ចំណុចពិសេសធ្វើហ្វេសិនរបស់យុវជនទាំងពីរ លេចធ្លោក្នុងទីផ្សារនោះគឺ Iconic Logo ដែលអាចនិយាយបានថាពោរពេញដោយភាពទាក់ទាញបំផុត ត្រូវនឹងរសនិយមរបស់យុវវ័យសម័យថ្មី។ Iconic Logo នេះមិនត្រឹមទទួលបានការគាំទ្រពីយុវវ័យក្នុងស្រុកប៉ុណ្ណោះទេ សូមបីបរទេសក៏លាន់មាត់សរសើរមិនតិចដែរ។

ដើម្បីសម្រេចគោលដៅទៅជាម៉ាកសំលៀកបំពាក់យុវវ័យខ្មែរឈានមុខគេនៅកម្ពុជា Chrome Studios ត្រូវបានបង្កើតឡើងដើម្បីឱ្យមានអារម្មណ៍ថា Youthful ហើយ “Chrome” គឺតំណាងឱ្យអ្វីដែលថ្មី និងចែងចាំង។

«យើងបើកហាងនេះមិនត្រឹមតែដើម្បីដាក់តាំងបង្ហាញម៉ូដដែលយើងច្នៃដោយផ្ទាល់ប៉ុណ្ណោះទេ តែយើងក៏មានបំណងចង់ឲ្យវាក្លាយជា Showroom ដែលដាក់តាំងបង្ហាញនូវស្នាដៃច្នៃម៉ូដថ្មីៗយ៉ាងសម្បូរបែបរបស់កូនខ្មែរផ្សេងទៀតដែលពោរពេញដោយទេពកោសល្យផងដែរ។ ដូច្នេះចង់ឃើញម៉ូដថ្មីៗច្នៃឡើងដោយកូនខ្មែរ សូមមកមើលនៅហាង Chrome Studios របស់យើង»។ លោកបញ្ជាក់បន្ថែម។

«យើងជឿជាក់ថាអ្វីដែលយើងអាចធ្វើបាន នៅមានច្រើនទៀត។ ដូច្នេះយើងពិតជាអរគុណចំពោះការគាំទ្រកន្លងមកដែលនេះជាកម្លាំងចិត្តយ៉ាងធំធេងជួយឲ្យពួកយើងឈរជើងក្នុងទីផ្សារបាន និងបន្តដំណើរ ប្រឹងប្រែងធ្វើឲ្យម៉ាកសំលៀកបំពាក់នេះកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ»។

ចាប់អារម្មណ៍? អាចទៅមើលដោយផ្ទាល់ ឬ ចូលទៅកាន់៖

  • ទីតាំងហាង ៖ ផ្ទះលេខ ៦០ ផ្លូវ ១៦៦ ខណ្ឌចំការមន សង្កាត់ទួលទំពូង១ រាជធានីភ្នំពេញ
  • អ៉ីនស្ត្រាក្រាម (Instagram) ៖ Chrome Studios
  • រហ្វេសបុកផេក (Facebook) ៖ Chromestudio

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម