Google ឆ្លើយតបនឹងបុរសម្នាក់ដែលបោក Google Maps បានសម្រេច

  • 2020-02-05 04:06:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ចន្ទ បុរស​ម្នាក់​ដែល​មាន​គណនី YouTube ឈ្មោះ​ Simon Weckert បាន​ល្បី​ឈ្មោះ​លើ​សារព័ត៌មាន​បច្ចេកវិទ្យា​មួយ​ចំនួន បន្ទាប់​ពី​បាន​បង្ហោះ​វីដេអូ​មួយ​​​ដែល​បង្ហាញ​អំពី​​ការ​​ Hack កម្មវិធី Google Maps ដើម្បី​បង្កើត​នូវ​ការ​កក​ស្ទះ​ចរាចរណ៍​ក្លែងក្លាយ​​លើ​ដង​ផ្លូវ​នៃ​ទីក្រុង​ប៊ែរឡាំង។

ចុចអាន ៖ បុរសម្នាក់ ប្រើទូរសព្ទ ៩៩គ្រឿង អាចបោក Google បានសម្រេច (វីដេអូ)

សកម្មភាព​របស់​​បុរស​រូប​នេះ ​អាច​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​​មនុស្ស​ជា​ច្រើន ដោយ​គេ​អាច​ដឹង​អំពី​ដំណើរ​ការ​របស់​ Google Maps ដែល​គេ​មិន​ធ្លាប់​ដឹង​ពី​មុន​មក។ Google ឯណោះ​វិញ ក៏​មាន​ការ​ឆ្លើយ​តប​​ចំពោះ​ការ​ Hack កម្មវិធី Google Maps នេះ​ដែរ។

Google បាន​ឆ្លើយ​តប​​ដូច​នេះ​ថា ៖ "​មិន​ថា​តាម​រយៈ​រថយន្ត រទេះ​រុញ ឬ​សត្វ​អូដ្ឋ​នោះ​ទេ យើង​ពេញ​ចិត្ត​ដែល​បាន​ឃើញ​ការ​ប្រើ​ប្រាស់​ Google Maps ពោរ​ពេញ​ដោយ​ភាព​ច្នៃ​ប្រឌិត ដោយ​វា​អាច​ជួយ​យើង​ធ្វើ​ឲ្យ​​​​ Maps ​មាន​ដំណើរ​ការ​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន។”

ក្រុមហ៊ុន​បាន​ធ្វើ​ការ​បញ្ជាក់​ជា​ថ្មី​នូវ​ការ​តាំង​ចិត្ត​ធ្វើ​ឲ្យ​ Google Maps មាន​ភាព​សុក្រឹត​តាម​ដែល​អាច​ទៅ​រួច។ Google ក៏​បាន​ប្រាប់​ដែរ​ថា​​នៅ​តំបន់​ខ្លះ​លើ​ពិភពលោក ខ្លួន​អាច​ធ្វើ​ការ​បែង​ចែក​រវាង​រថយន្ត និង​ម៉ូតូ​បាន ប៉ុន្តែ​មិន​​ទាន់​មាន​រូបមន្ត​ដើម្បី​សម្គាល់​អំពី​រទេះ​​រុញ​នៅ​ឡើយ​ទេ៕

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម