មកមើលនិស្ស័យរបស់ខ្លួនតាមរយៈការអានសៀវភៅ

  • 2020-02-05 09:27:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើអ្នកជាមនុស្សដែលចូលចិត្តអានសៀវភៅកម្រិតណា ហើយជាសៀវភៅប្រភេទណាដែរ? តោះឥលូវមកមើលនិស្ស័យរបស់អ្នកតាមរយៈការជ្រើសរើសសៀវភៅ ដែលអ្នកចូលចិត្តអាន ៖

សៀវភៅប្រលោមលោក

មនុស្សដែលចូលចិត្តអានសៀវភៅប្រភេទនេះ ជាមនុស្សបណ្តាក់ទុនមនោសញ្ចេតនាច្រើន ជាពិសេសទៅលើដៃគូរស្នេហា ឬ មនុស្សជុំវិញខ្លួន។ សម្រាប់អ្នកដែលមានដៃគូ ជាប្រភេទអ្នកចូលចិត្តអានសៀវភៅបែបនេះ ហត់តិចហើយ ព្រោះថានាងឬគាត់ តែងតែគិតថាខ្លួនឯង គឺជាតួឯកក្នុងជីវិតមួយនេះ មិនខុសអីពីអានអ្វី ធ្វើនឹងនោះទេ។ ប៉ុន្តែសូមបញ្ចាក់ដែរថា គូរស្នេហ៌ប្រភេទនេះផ្អែមល្ហែមណាស់។ ប្រភព Reader's Digest

សៀវភៅជំរុញលើកទឹកចិត្ត

មនុស្សដែលចូលចិត្តអានសៀវភៅប្រភេទនេះ ជាមនុស្សដែលកើតមកដើម្បីបំពេញបន្ថែមនូវអត្ថន័យជីវិតរបស់មនុស្សជុំវិញខ្លួនរបស់ពួកគេ។ ពួកគេតែងតែជាទៀនបំភ្លឺភាពងងឹត នឹង ជាត្រីវិស័យដែលចាំចង្អុរប្រាប់អ្នកពីកន្លែងដែលអ្នកត្រូវទៅ នឹង អ្វីដែលអ្នកត្រូវធ្វើ។ សម្រាប់គូរស្នេហ៌វិញ ពួកគេជាដៃគូរដ៏ល្អក្នុងការពិគ្រោះពិភាក្សាយោបល់ ព្រោះពួកគេនឹងព្យាយាមអស់លទ្ធភាពជួយរកដំណោះស្រាយឲ្យ​អ្នក នឹងចាំលើកទឹកចិត្តអ្នកជានិច្ច ប៉ុន្តែពួកគេមិនមែនជាដៃគូរដែលមានភាពផ្អែមល្ហែមប៉ុន្មានទេ និយាយត្រង់ទៅនៅជាមួយពួកគាត់មិនខុសអីពីនៅជាមួយប៉ាម៉ាក់ទេ ខុសថាអោយ ត្រូវសរសើរ តែមិនបោះបង់ចោលយើងនោះទេ។ ប្រភព General writing

សៀវភៅអប់រំ

មនុស្សដែលចូលចិត្តអានសៀវភៅប្រភេទនេះ ជាមនុស្សមានមាត់តែបែរជាមិនសូវជាចូលចិត្តនិយាយ តែបើជ្រុលជានិយាយ ទាល់តែមានអ្នកចាំឃាត់អោយឈប់ទើបបាន។ ពួកគេជាគ្រូដ៏ល្អ សម្រាប់មនុស្សនៅជុំវិញខ្លួន ព្រោះពួកគេជាប្រភេទក្រុមមនុស្សដែលចាំផ្ដល់អោយ ច្រើនជាងទទួលផលពីអ្នក។ អ្នកអាចនឹងមានអារម្មណ៌ថា អ្នកមានសង្សារដូចជាអត់សង្សារ ព្រោះប្រភេទមនុស្សដូចពួកគាត់ធ្វើច្រើនជាងនិយាយ ទើបបានជាឩស្សាហ៌មានរឿងឈ្លោះប្រកែកជាមួយដៃគូរព្រោះតែពួកគេកម្របានលឺពាក្យស្រលាញ់ចេញពីមាត់មនុស្សប្រភេទនេះណាស់។ ប្រភព Lifehack

អត្ថបទ៖​ Art