គ្រាន់តែផ្ញើលុយឈ្នះខ្សែក! ឥឡូវ វីង រកឃើញម្ចាស់ខ្សែក ៥ខ្សែហើយ
- 2020-02-05 08:50:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាន់តែផ្ញើលុយឈ្នះខ្សែក! ឥឡូវ វីង រកឃើញម្ចាស់ខ្សែក ៥ខ្សែហើយ
ចន្លោះមិនឃើញ
ចូលមកដល់ដើមខែកុម្ភៈភ្លាម អតិជនចំនួន៥នាក់ បានទទួលរង្វាន់ខ្សែកចំនួន៥ខ្សែ បន្ទាប់ពីពួកគេបានធ្វើកាផ្ញើប្រាក់ពីប្រទេសថៃមកកម្ពុជាតាមរយៈដៃគូសហការរបស់ វីង។
ខ្សែកចំនួន៥ខ្សែ ត្រូវបានផ្តល់ជូនអតិថិជន៖
អ្នកស្រី ផាន ផុនណា ដែលជាម្តាយរបស់លោក អុល ឈីត ដែលកំពុងធ្វើការនៅប្រទេសថៃបានជ្រើសរើស វីង ដើម្បីផ្ញើប្រាក់មកអ្នកស្រី ដែលរស់នៅខេត្តណ្ឌល់គីរីជារៀងរាល់ខែ។ ពីរសប្តាហ៍បន្ទាប់ពីលោកស្រីទទួលប្រាក់ កូនប្រុសរបស់លោកស្រីបានប្រាប់លោកស្រីថា គាត់បានមានសំណាងឈ្នះរង្វាន់ខ្សែកពី វីង ដែលមានតម្លៃស្មើរហ្នឹង ៥០០ដុល្លារ។
“ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែននៅពេលដែលទទួលដំណឹងឈ្នះខ្សែកពីវីង។ ការផ្ញើប្រាក់ពីថៃ មកកម្ពុជា ពិតជាងាយស្រួលណាស់ ព្រោះវារហ័សទាន់ចិត្ត និងមានសុវត្តិភាព។ចង់ផ្ញើប្រាក់ពេលណា ឬកន្លែងណាក៏បាន ព្រោះ វីង មានដៃគូជាច្រើននៅប្រទេសថៃ ហើយខ្ញុំអាចដកប្រាក់ពីភ្នាក់ងារវីងនៅជិតផ្ទះរបស់ខ្ញុំបានយ៉ាងងាយ”។ លោកស្រី ផាន ផុនណា និយាយ។
គ្រាន់តែផ្ញើប្រាក់មកកម្ពុជាតាមរយៈដៃគូសហការវីង គឺ2C2P និង Deemoney នៅប្រទេសថៃមកប្រទេសកម្ពុជា នោះខ្សែកចំនួន១០ខ្សែបន្ថែមទៀតហ្នឹងអាចក្លាយជារបស់អ្នក។ ឱកាសពិសេសនេះនឹងផ្តល់ជូនរហូតដល់ពាក់កណ្តាលខែមិនា ឆ្នាំ២០២០។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ ០២៣ ៩៩៩ ៩៨៩ ឬសូមមកកាន់ គេហទំព័រ https://www.wingmoney.com/km/send-money-using-wing/