ក្រោយ​ជេរ​ស្វាមី​ផ្អើល​ហ្វេសប៊ុក តារា​ចម្រៀង ម៉ូលីកា ប្រកាស​ពី​ការ​ត្រូវ​រ៉ូវ​គ្នា​វិញ

  • 2020-02-05 10:14:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​ចម្រៀង​ផលិតកម្ម រ៉ក់ ត្រូវ​បាន​គេ​ឃើញ​មាន​ជម្លោះ​ស្រួចស្រាល់​ជាមួយ​ស្វាមី ដោយ​មាន​ទាំង​ពីរ​ការ​បង្ហោះ​សារ​ជេរ​ប្រមាថ​ស្វាមី​កប់​ៗ​មាត់​ផង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​​នោះ ឥឡូវ​នេះ បាន​ប្រកាស​ពួក​នាង​បាន​សម្រេច​ចិត្ត​ត្រូវ​គ្នា​វិញ​ហើយ។

ម៉ូលីកា ដែល​ទើប​ទទួល​ពានThe Beauty Net Idol Award 2019 បញ្ជាក់​រឿង​នេះ​នៅ​លើ​ហ្វេសប៊ុក កន្លែង​តែ​មួយ​ដែល​នាង​បាន​ឲ្យ​ប្រិយមិត្ត​ដឹង​ពី​ការ​ជម្លោះ​ក្នុង​គ្រួសារ​របស់​នាង ដោយ​នាង​បាន​បញ្ជាក់​ថា ពួក​នាង​សម្រេច​ចិត្ត​ត្រូវ​គ្នា​វិញ ដោយ​យោង​លើ​អនុស្សាវរីយ​កម្សត់​កម្រ​កន្លង​មក។

ម៉ូលីកា ថ្លែង​ថា"ពួក​ខ្ញុំ​ខំ​ចាប់​ដៃ​គ្នា​តស៊ូ តាំង​ពីរ​បាតដៃ​ទទេ មក​ដល់​ឥលូវ​មាន​អ្វី​គ្រប់​យ៉ាង​ដែល​ពួក​ខ្ញុំ​នឹក​ស្មាន​មិន​ដល់ កំហុស​តូច​ធំ ពួក​ខ្ញុំ​ត្រូវ​ចេះ​អត់​អោន​លើក​លែង​អោយ​គ្នា​ទៅវិញ​ទៅ​មក មិន​អីចឹង!”។ ប្រិយមិត្ត​ដែល​ស្គាល់ នាង​បាន​ចូល​រួម​អបអរ​ក្រោយ​ឃើញ​ការ​វិល​មក​ជួប​ជុំ​គ្នា​របស់​គូ​ស្វាមី​ភរិយា​តារា​ចម្រៀង​រូប​នេះ។

នៅ​មុន​នេះ​បន្តិច ម៉ូលីកា បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​នាង ដោយ​ធ្វើ​ការ​ប្រមាថ​ស្វាមី​ដោយ​ពាក្យ​អសុរោះ​មួយ​ចំនួន។ សារ​នោះ គឺ​ផ្អែក​លើ​ហេតុផល ដែល​ស្វាមី​របស់​នាង​បាន​ដើរ​ចោល​នាង​ឲ្យ​នៅ​ម្នាក់​ឯង ខណៈ​នាង​កំពុង​ពពោះ ពោល​គឺ​ស្វាមី​របស់​នាង បាន​ចេញ​ទៅ​ពី​ផ្ទះ​ទៅ​ចូល​រួម​មង្គល​ការ​គេ រហូត​ដល់​ហួស​ម៉ោង​ទៅ​ហើយ មិន​ឃើញ​ត្រឡប់​មក​ផ្ទះ​ទៀត។ ខឹង​នឹង​រឿង​នេះ នាង​បាន​បង្ហោះ​សារ​ជេរ​ប្រមាថ​តែ​ម្ដង ដោយ​មាន​ទាំង​ប្រើ​ពាក្យ "អាឆ្កែ" ថែម​ទៀត។

យ៉ាង​ណា​គេ​មិន​ដឹង​ថា មាន​រឿង​អ្វី​ផ្សេង​ពី​ក្រោយ​ករណី​ខាង​លើ​នេះ​ទៀត​ឬ​អត់​ទេ ព្រោះ​គេ​ឃើញ ម៉ូលីកា ខឹង​ខ្លាំង​នឹង​ស្វាមី។ ទោះ​យ៉ាង​នេះ​ក្ដី នៅ​ពេល​នេះ តារា​ស្រី បាន​ប្រកាស​ពី​ការ​ជួប​ជុំ​ជានា​នឹង​គ្នា​វិញ ហើយ​ត្រូវ​បាន​ប្រិយមិត្ត​ជា​ច្រើន​សាទរ ព្រោះ​តែ​ពួក​គេ​មិន​ចង់​ឃើញ​គំរូ​នៃ​ការ​បាក់​បែក​ក្នុង​សង្គម​គ្រួសារ បើ​ទោះ​ជា​គ្រួសារ​តារា ឬ​ក៏​គ្រួសារ​សាមញ្ញ​ជន​ក៏​ដោយ។

ស្វាមីម៉ូលីកា ប្រឹង​រក​ស៊ី​លក់​ជើង​មាន់​អនឡាញ កាល​នៅ​មិន​ទាន់​ធូរធា

ម៉ូលីកា បាន​បន្ថែម​ពី​លើ​សំណេរ​ខាង​លើ​ដោយ​ទទួល​ថា មិន​ថា​នាង ឬ​នរណា​ក៏​មិន​ល្អ​គ្រប់​ដប់​ដែរ គិត​ដល់​ចំណុច​នេះ ទើប​នាង​សម្រេច​ជានា​នឹង​គ្នា​វិញ។ ប៉ុន្តែ​ថា ការ​ត្រូវ​រ៉ូវ​គ្នា​វិញ​រវាង និង​ស្វាមី អតីត​តារា​ចម្រៀង អាច​នឹង​មាន​អ្នក​ខក​ចិត្ត​ព្រោះ​តែ​ពួក​គេ​ចង់​ឃើញ​ការ​បាក់​បែក​របស់​ពួក​នាង។

ម៉ូលីកា និង​ស្វាមី កាល​នៅ​ក្រ​ខ្សត់

តារា​ស្រី ដែល​វិវត្ត​មក​ជា​ធុរជន​រូប​នេះ ថ្លែង​ថា "មនុស្ស​ណា​ដែល​ល្អ​គ្រប់​ដប់...ពួក​តែ​ស្ករ​ដែល​ឃើញ​ខ្ញុំ​ត្រូវ​គ្នា​វិញ​ហើយ​មិន​ពេញ​ចិត្ត និង​ប្ដី​ប្រពន្ធ​ខ្ញុំ​ត្រូវ​គ្នា​វិញ និង​ប្រហែល​ខក​ចិត្ត​ព្រោះ​តែ​ចង់​ឃើញ​ខ្ងុំ​លែង​គ្នា​មែនទែន ធ្វើ​ចឹង​ដើម្បី​អី ?ច្រណែន?”៕

អត្ថបទ៖ ទារិកា