រឿង «ព្រហ្មលិខិត» នឹងថតឆាប់ៗ តួរឿង «បុព្វេសន្និវាស» មកជុំស្ទើរទាំងអស់ បាត់តែម្នាក់

  • 2020-02-06 02:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដឹកនាំ​រឿង​ភាគ​អ្នក​ស្រី​ Nong Arunosha បាន​បញ្ជាក់​ជាថ្មី​ហើយ​ថា​ «ព្រហ្មលិខិត» រឿងភាគ​បន្ត​ពី​រឿង​ «បុព្វេសន្និវាស» នឹង​ប្រារព្ធ​ពិធី​ក្រុងពាលី​ចាប់​ផ្ដើម​ថត​នៅ​ខែឧសភា ឆ្នាំ ២០២០​ខាងមុខ។

អ្នក​ស្រី Nong និង Bella-Pope

អ្នក​ស្រី​ក៏​បាន​បន្ថែម​ដូច​សព្វ​ដង​ថា​ តួ​ឯក​ប្រុស​ស្រី​គឺ Pope និង​ Bella ហើយ​តួ​មួយ​ចំនួន​ពីរឿង​ចាស់​ដូចជា Punjan Prama, Prang Kannarun, Susi Susira, Noon Ramida, God Jirayu, Ya Janya, និង​តួ​ផ្សេង​ទៀត​នឹង​វិល​មក​សម្ដែង​ជុំគ្នា។ ប៉ុន្តែ​សម្រាប់​តួ​អង្គ​ដែល​សម្ដែង​ដោយ​ Louis Scott នឹង​មិន​បង្ហាញ​មុខ​នៅ​រដូវកាល​ទី​២នេះ​ទេ។

ទាំង​នេះ​ជា​អ្វី​ដែល​អ្នក​គាំទ្រ​រង់​ចាំ​ជាង​ ២​ឆ្នាំបន្ទាប់​ពីរឿង​មុន «បុព្វេសន្និវាស» បាន​បញ្ចប់​ដោយជោគជ័យ និង​បាន​បន្សល់​នូវ​ពាក្យសន្យា​ វិល​មក​ជួប​គ្នា​ជា​ថ្មី​ក្នុង​ពេល​អនាគត៕

ប្រភព៖ Thai Update   ប្រែ​សម្រួល៖ យី សុធារី