YouTube ​រក​បាន ១៥ ពាន់​លាន​ដុល្លារ តែ​នៅ​ចាញ់ Instagram របស់ Facebook ទេ

  • 2020-02-06 04:27:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

YouTube កាល​ពី​ឆ្នាំ ២០១៩ កន្លង​ទៅ រក​បាន​ចំណូល​សរុប​ប្រមាណ ១៥ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ស្មើ​នឹង​ ១០ ភាគរយ​នៃ​ចំណូល​រួម​របស់​ក្រុមហ៊ុន Google។

តួ​លេខ​ចំណូល​នេះ​សោត​ពុំ​បាន​យក​ឈ្នះ​លើ​សម្ព័ន្ធ​ក្រុមហ៊ុន Facebook បណ្តាញ​សង្គម​ Instagram នោះ​ទេ ដោយ​បណ្តាញ​សង្គម​ប្រមូល​ផ្តុំ​ការ​បង្ហោះ​រូបភាព​និង​វីដេអូ​មួយ​នេះ​កើប​ចំណូល​បាន​ដល់ ២០ ពាន់​លាន​ដុល្លារ​ឯ​ណោះ​នៅ​ឆ្នាំ ២០១៩ ដែល​ស្មើ​ប្រហែល ១ ភាគ ៤ នៃ​ចំណូល​រួម​របស់​ Facebook។

គួរ​បញ្ជាក់​ថា Faceebook បាន​ចាយ​ ១ ពាន់​លាន​ដុល្លារ​ទិញ​យក Instagram កាល​ពី​ឆ្នាំ ២០១២ ហើយ​វា​ពិត​ជា​រឿង​ភ្ញាក់ផ្អើល​ដែល​រយៈ​ពេល​ត្រឹម​ជាង ៨ ឆ្នាំ តម្លៃ​បណ្តាញ​សង្គម Instagram មាន​ការ​កើន​ឡើង ១ ទ្វេ​ជា ១០ ឯ​ណោះ។

យ៉ាងណាមិញ​បើ​តាម​ការ​ព្យាករណ៍​របស់ Bloomberg បាន​ឲ្យ​ដឹង​ថា​តម្លៃ​នៃ​ Instagram នឹង​កើន​ដល់ ១០០ ពាន់​លាន​ដុល្លារនាថ្ងៃអនាគត ហើយ​នៅ​ឆ្នាំ ២០២០ នេះ នឹង​មាន​ការ​កើន​ឡើង​ខ្ពស់​បំផុត៕

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា