Hailey ទម្លាយមូលហេតុពន្យារពេលរៀបការ ដឹង​ហើយ​រំភើប​នឹងវាសនាជាប្ដីរបស់ Justin

  • 2020-02-07 07:04:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​នឹង​ ទស្សនាវដ្ដី​ Elle កាល​ពី​ពេល​ថ្មីៗ​នេះ​ Hailey Baldwin ភរិយា​របស់​តារា​ចម្រៀង​លំដាប់​ពិភពលោក Justin Bieber បាន​ទម្លាយ​ឲ្យដឹង​ពី​មង្គល​ការ​របស់​នាង​នូវ​រឿងរ៉ាវ​មួយ​ចំនួន។

តារា​ម៉ូដែល​រូប​នេះ​បាន​ប្រាប់​ថា​ តាម​ពិត​មាន​ហេតុផល​ខ្លះ​ ធ្វើ​ឲ្យ​នាង​ និង​ Justin ត្រូវ​ពន្យារ​ពេល​រៀបការ​ម្ដងហើយ​ម្ដងទៀត រហូត​ដល់​ទៅ​១ឆ្នាំ ទោះ​បី​បាន​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​ជាមួយ​គ្នា​ហើយតាំង​ពី ចុង​ខែកញ្ញា ឆ្នាំ ២០១៨​ក៏ដោយ។ Hailey Baldwin ថា៖ «និយាយ​ពី​ពេល​ចាប់​ផ្ដើមរឿង​រៀបការដំបូង​ ពួកយើង​គ្រាន់តែ​ស្ថិត​ក្នុង​ដំណាក់​ស្វែង​យល់​ចិត្តគ្នា​សិន​ទេ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ ការ​រៀប​ចំ​មង្គលការ​នៅពេល​នោះ​ វា​ដូចជា​មាន​រឿង​ត្រូវ​រវល់​ច្រើន​ ហើយ​ឈឺក្បាលទៀត»។

Hailey លើក​ឡើង​ពីប្ដី​របស់​នាង​ម្ដងថា៖ «នៅពេល​នោះ​ ប្ដី​ខ្ញុំ​ឈឺទៀត គាត់​មាន​ជំងឺឡែម (Lyme) អ៊ីចឹង​គាត់​ត្រូវ​ផឹក​ថ្នាំ​ច្រើន​មុខ​ណាស់។ មួយ​ទៀត​ដោយសារ​យើង​អត់បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រឹម​ត្រូវ អ៊ីចឹង​ទើប​ពេល​ខ្លះ​ត្រូវ​ប្រឈម​នឹង​ពាក្យ​សម្ដី​មនុស្ស​ជាច្រើន​ដែល​ចោទ​ថា​ ប្ដី​ខ្ញុំ​ប្រើ​គ្រឿង​ញៀន ហើយ​ពេល​ខ្លះ​គាត់​ហាក់​ដូចជា​មាន​សុខភាព​មិន​ល្អ តែ​យើង​ក៏មិនដឹង​ថា​មក​ពីមូលហេតុអ្វី​ដែរ»។

និយាយ​ដល់​រឿង​ពន្យារពេល​រៀបការ Hailey បង្ហើបថា៖ «រយៈពេល​រាប់​ខែ ដែល​ខ្ញុំ​ត្រូវ​ក្លាយខ្លួន​ជា​ប្រពន្ធ​គាត់​ និង​ព្យាយាម​ជួយ​គាត់មើលថែសុខភាព​ និង​ពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ​ថា​មាន​អ្វីមិន​ស្រួល​ខ្លះ។ រហូត​មក​ដល់​ឥលូវ​គាត់​មាន​សុខភាព​ល្អ​ច្រើន៊។ អ៊ីចឹង​ដល់ពេល​សួរពី​រឿង​រៀបការ​ពេល​នោះ​ ខ្ញុំ​គិត​ថា​មិន​មែន​ជា​ពេល​សមរម្យទេ»៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី