Real ភ្លេច​មែន​ តែ​តា​ Pérez ​បាន​ផ្ញើ​សារ​ជូន​ពរ​ Ronaldo ថ្ងៃ​​​​ខួប​កំណើត​

  • 2020-02-07 07:33:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​ឈាន​ដល់​​វ័យ​៣៥​ឆ្នាំ​កាល​ពី​ថ្ងៃ​ទី​៥​ ខែ​កុម្ភៈ​ កន្លង​ទៅ​ ដោយ​ទទួល​បាន​ការ​ជូន​ពរ​ពី​គ្រប់​មជ្ឈដ្ឋាន​អ្នក​ស្នេហា​វិស័យ​កីឡា​ជា​ពិសេស​គឺ​អ្នក​គាំទ្រ​រូប​គេ​ផ្ទាល់​តែ​ម្ដង។​ ​

ក្នុង​ចំណោម​ក្លឹប​ដែល​កីឡាករ​វ័យ​៣៥​ឆ្នាំ​ប្រកប​អាជីព​ដូចជា​ Sporting, Manchester United, Juventus និង​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​គឺ​មាន​តែ​ Real Madrid មួយ​ប៉ុណ្ណោះ​ដែល​មិន​បាន​បង្ហោះ​សារ​ជូន​ពរ​ Ronaldo នៅ​លើ​បណ្ដាញ​សង្គម។​

យ៉ាង​ណា​លោក​តា​ Pérez ​ក៏​បាន​ផ្ញើ​សារ​ជូន​ពរ​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​ផង​ដែរ​ បើ​តាម​សំណេរ​កាសែត​ក្នុង​ស្រុក​ឈ្មោះ​ "Record” បាន​ចុះ​ផ្សាយ​ថា​ ​ប្រធាន​ក្លឹប​យក្ស​របស់​អេស្ប៉ាញ​​​និយាយ​ដូច្នេះ​៖ អបអរ​សាទរ​ កីឡាករ​ល្អ​បំផុត​ក្នុង​លោក​ ពួក​យើង​តែង​ចង​ចាំ​អ្នក​ជា​និច្ច៕

​​​

ប្រភព៖ Sport English   ប្រែសម្រួល៖ រ័ត្ន

អត្ថបទពេញនិយម