ប្រញាប់តិចណា មានពេលតែ ១០ថ្ងៃទេ សម្រាប់ Valentine's ឆ្នាំនេះ ទាំងអ្នក Single និងអ្នកមានគូ!

  • 2020-02-07 08:04:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើអ្នកកំពុងស្ថិតនៅក្នុងទំនាក់ទំនងស្នេហា តើអ្នកកំពុងគិតថាគួរទិញអ្វីជូនដៃគូ ដើម្បីបង្ហាញទំហំចិត្ត មែនទេ? ចុះ​អ្នកកំពុងនៅ Single វិញ តើអ្នកកំពុងតែរៀបចំខ្លួន ស្វែងរកស្នេហាឲ្យ​បានមុន Valentine’s Day ចូលមក តើមែនទេ?

កុំចាំបាច់គិតច្រើន ទោះមិនទាន់មានគូ ក៏អាច​ទិញ​ជូនខ្លួនឯង ដើម្បី​ធ្វើ​ខ្លួន​ឲ្យកាន់តែទាន់សម័យបានផងដែរ។ Sabay សូម​ណែនាំ​ប្រូម៉ូសិនពិសេស​មួយ ពី Ice-Watch គឺប្រូម៉ូសិន I Love Watch ដែល​អតិថិជន​អាច​ទិញ​នាឡិកា​ដៃ Ice-Watch មួយ ថែមមួយ សម្រាប់​គ្រប់គ្នា មិនថា​អ្នក Single ឬមានគូនោះទេ។

អ៊ីចឹង អ្នកមានគូ អាច​សាកប្ដូរយុទ្ធសាស្ត្រជាមួយ Ice-Watch ម្ដងមើល មិនបាច់គិតថា Surprise អីនាំពិបាកទេ ដឹកដៃគ្នាទៅដល់ហាង រើសម៉ូតជាមួយគ្នាតែម្ដងទៅ បានរើសម៉ូតដែលខ្លួនពេញចិត្តហើយ បានបង្កើតអនុស្សាវរីយ៍ឲ្យ​ប្លែកជាងឆ្នាំមុនជាមួយគ្នាទៀត។ ហើយអ្នកអត់គូវិញ កុំទៅឈឺក្បាលរឿងស្នេហា គិតរឿងថា Shopping យ៉ាងណា​ឲ្យ​ចំណេញវិញ ទាន់នៅខ្លួនមួយ គ្មានអ្នកត្រួតត្រា។

សូមបញ្ចាក់ណា ប្រូម៉ូសិនដ៏សែនពិសេសនេះ មានរយៈពេលតែ ១០ថ្ងៃទេ គឺចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃ១៦ ខែកុម្ភៈ ឆ្នាំ២០២០ ហើយមានតែក្នុងសាខាដែលចែកចាយរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ។

ព័ត៌មានលម្អិត សូមទាក់ទងតាមលេខទូរសព្ទ និងទីតាំងខាងក្រោម៖

  • ICE-WATCH អុីអនមល១ ជាន់ទី១ ជិត Chat time នៅជិត Brand Outlets 077 851000

  • ICE-WATCH អុីអនមល២ ជាន់ទី១ ទល់មុខជណ្ដើរយន្តឡើងជើង 017 851000

  • WATCH EMPIRE អូឡាំព្យាជាន់ផ្ទាល់ដី 087 851000

  • WATCH EMPIRE ស្ទឹងមានជ័យ ក្នុងទំនើបស្ទឹងមានជ័យថ្មី ជាន់ផ្ទាល់ដឺ ទល់មុខ Lucky Super market ទូរសព្ទ័ 095 851000 ។

  • WATCH EMPIRE សូរិយា ជាន់ទី២ នៅទល់មុខ Lotteria Burger 078 851000

  • WATCH EMPIRE សៀមរាប ផ្ទះ 11E0​ ផ្លូវជាតិលេខ 6 (នៅកាច់ជ្រុងស្តុបសណ្ឋាគារ សុខា និង ត្រីកោណមាត ជិតព្រះអង្គចេក ព្រះអង្គចម)

ទូរសព្ទ៖ ០៩៥ ៨៨៨៨ ៥០

វិសាយ៖ https://watchempire.com.kh/brand/ice-watch_6