រវាង Ramos និង Piqué គិត​ថា មួយ​ណា​បាន​កាត​ច្រើន​ជាង​ក្នុង​រដូវ​កាល​ ២០១៩/២០?

  • 2020-02-08 02:29:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ Sergio Ramos និង​ខ្សែ​ការពារ Gerard Piqué ជា​គូ​ប្រជែង​មួយ​ខ្លាំង​ណាស់​ដែរ ក្នុង​ពិភព​បាល់ទាត់​អេស្ប៉ាញ។ កីឡាករ​ទាំង​ពីរ​នេះ​ ត្រូវ​បាន​គេ​ស្គាល់​ថា លេង​កាច​ៗ​ដាក់​ដៃ​គូ​ប្រកួត។

បើ​និយាយ​ពី​រឿង​កាត​លឿង ឬ កាត​ក្រហម​វិញ អតីត​ខ្សែ​ការពារ​ជម្រើស​ជាតិ​អេស្ប៉ាញ Piqué ទទួល​បាន​កាត​ច្រើន​ជាង Ramos ដោយ​កីឡាករ​រូប​នេះ​ទទួល​បាន​កាត​លឿង​ចំនួន ១៥ដង នៅ​រដូវ​កាល​២០១៩/២០នេះ។

ចំណែក​ឯ Ramos វិញ ទទួល​បាន​កាត​លឿង​តែ​ ៥ដង​ប៉ុណ្ណោះ នៅ​រដូវ​កាល​នេះ។ យ៉ាងណាមិញ កីឡាករ​ទាំង​ពីរ​ មិន​ទាន់​ស្គាល់​រសជាតិ​កាត​ក្រហម​ទេ ក្នុង​រដូវ​កាល​នេះ។

ប៉ុន្តែ​បើ​និយាយ​ពី​កាត​សរុប​ក្នុង​អាជីព​បាល់ទាត់​វិញ Ramos ទទួល​បាន​ច្រើន​ជាង​ដោយ​សរុប ២៤២ (លឿង ២១៧ និង​ក្រហម ២៥)​ ខណៈ Piqué វិញ​ទទួល​បាន ១៤៧​ដង (លឿង ១៣៨ដង និង​ក្រហម ៩ដង)៕

ប្រភព៖ transfermarkt   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី