កុំភ្លេចរង់ចាំអ៊ុតមើល OPPO Day ថ្ងៃទី១០-១១ ថាអស្ចារ្យប៉ុណ្ណាគ្នាយើង!

  • 2020-02-08 04:40:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី១០-១១ ខែកុម្ភៈខាងមុខនេះ ក្រុមហ៊ុន OPPO នឹងត្រៀមបង្កើតនូវកម្មវិធីដ៏សែនភ្ញាក់ផ្អើល គឺ OPPO Day លើកដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា។

អ្នកតំណាងឲ្យក្រុមហ៊ុន OPPO បានឲ្យដឹងថា គោលបំណងនៃការបង្កើតនូវកម្មវិធី OPPO Day នេះឡើង គឺដើម្បីពញ្ញាក់អារម្មណ៍ អតិថិជនដែលនិយមគាំទ្រទូរសព្ទដៃម៉ាក OPPO ជាពិសេសគឺ OPPO Reno2 F តែម្តង តាមរយៈការផ្តល់ជូនដ៏ភ្ញាក់ផ្អើល នឹកស្មានមិនដល់ និងមិនធ្លាប់មានពីមុនមក រៀងរាល់ខែ នៅថ្ងៃទី១០-១១។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO បានរៀបរាប់ថា រាល់ការជាវស្មាតហ្វូន OPPO Reno2 F ក្នុងថ្ងៃ OPPO Day (ថ្ងៃទី១០-១១) ខាងមុខនេះ នៅតាមបណ្តាហាងលក់ទូរសព្ទដៃ ដែលមានបុគ្គលិកផ្នែកលក់ ឬ ស្លាកសញ្ញា OPPO ឬក៏ហាងដៃគូសហការនានា នឹងទទួលបានការផ្តល់ជូនពិសេសរួមមាន ប័ណ្ណ​ធានាអេក្រង់ ៦ខែ ឆ័ត្រ OPPO ដ៏ស្រស់ស្អាត (រាល់ការអញ្ជើញទៅជួសជុលទូរសព្ទគ្រប់ម៉ូឌែល នៅមជ្ឈមណ្ឌលជួសជុលទូរសព្ទដៃ OPPO) ស៊ីម Smart លេខពិសេស តម្លៃ ១២៩ដុល្លារ ជាមួយនឹងកញ្ចប់ធំហ្ម៎ង ១២សប្តាហ៍។

ហើយបើចង់ដឹងច្បាស់ សូមចុចនៅត្រង់នេះ

ដូច្នេះសម្រាប់ប្រិយមិត្តមានបំណងចង់ទិញទូរសព្ទស៊េរីថ្មី កាមេរ៉ា ៤ OPPO Reno2 F អាចរៀបចំ កញ្ចប់ថវិកា និងពេលវេលា តាមការគួរឲ្យបានស្រេចបាច់ រួចរួសរាន់អញ្ជើញទៅកាន់ហាងលក់ទូរស័ព្ទដែលនៅក្បែរផ្ទះលោកអ្នកជាងគេទាន់ថ្ងៃ OPPO Day ទី១០-១១ ព្រោះចំណេញបានកាដូបន្ថែមពីលើទូរសព្ទគុណភាពខ្ពស់ និងអាចឈ្នះដំណើរកម្សាន្តទៅលេងកោះភូកេតថែមទៀតផង។

សូមរំលឹកផងដែរថា OPPO Reno 2F មានរចនាបថកាលីប និងបំពាក់មកនូវកាមេរ៉ាក្រោយ ៤ មានផ្ទៃរាបស្មើមិនងាយសឹកឡេនកាមេរ៉ា។ កាមេរ៉ាមេរបស់ OPPO Reno2 F មានទំហំ 48MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Ultra Night Mode 2.0 ថតរូបច្បាស់ស្អាតនៅពេលយប់ កាមេរ៉ាទី២ ទំហំ 8MP អាចថតប្លង់ទូលាយ (Wide-angle) រហូតដល់ 1190 ថតរូបមនុស្សទូទៅ ឃើញខ្ពស់ស្លីមស្អាត ថតរូបជួបជុំគ្រួសារ ឬការជួបជុំនៅតុអាហារ ដោយពុំចាំបាច់ឈឺក្បាលដើរថយក្រោយ កាមេរ៉ាទី៣ និងទី៤ មានទំហំ 2MP ដូចគ្នា អាចថតរូបបែបសខ្មៅ និង ថតរូបបែបភាពយន្ត ស្អាតគ្រប់ប្លង់៕

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី