ជើងខ្លាំងមួយក្រុម Hack គណនីផ្លូវការ Facebook លើ Twitter ហើយថែមទាំងផ្តាំផ្ញើពាក្យមួយឃ្លា
- 2020-02-10 01:27:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជើងខ្លាំងមួយក្រុម Hack គណនីផ្លូវការ Facebook លើ Twitter ហើយថែមទាំងផ្តាំផ្ញើពាក្យមួយឃ្លា
ចន្លោះមិនឃើញ
Hacker មួយក្រុមដែលជំនាញធ្លាប់លុកលុយគណនីតារាល្បីឈ្មោះជាច្រើនកាលពីពេលកន្លងមក ថ្មីៗនេះបាន Hack ចូលគណនីផ្លូវការ Facebook លើបណ្តាញសង្គម Twitter បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។
សារមួយបង្ហោះលើគណនីផ្លូវការរបស់ Facebook កាលពីថ្ងៃទី ៧ កុម្ភៈ ឆ្នាំ ២០២០ បានសរសេរថា៖ "សួស្តី, យើងជា OurMine ពិតណាស់ទោះបី Facebook ជាបណ្តាញសង្គមអាច Hack បានក៏ដោយ តែយ៉ាងហោចណាស់ក៏នៅតែខ្លាំងជាង Twitter ដែរ"។
ក្រុមដដែលក៏បានណែនាំឲ្យអ្នករាល់គ្នា ប្រសិនចង់ពង្រឹងប្រព័ន្ធសុវត្ថិភាពគណនីរបស់អ្នក ចាំបាច់ត្រូវទាក់ទងទៅកាន់ស្ថាប័ន OurMine នោះផ្ទាល់តែម្តង។
បញ្ជាក់ថានេះពុំមែនជាលើកដំបូងទេ ដោយកន្លងទៅទាំងគណនី Facebook លើបណ្តាញសង្គម Instagram ក៏ធ្លាប់ត្រូវបានក្រុមដដែលនេះ ធ្វើការអុកឡុកដូចគ្នា ហើយថែមទាំងបង្ហោះរូបសម្គាល់នៃក្រុម OurMine ថែមទៀតផង៕
អានអត្ថបទ:
ឡានប្រើម៉ាស៊ូត ច្រឡំចាក់សាំង ដោះស្រាយមិនទាន់ពេល ដឹងតែវេទនាហើយ
តេស្តមើលផ្ទាល់ ភាពធន់ Motorola Razr បត់បានតិចជាង Galaxy Fold