ថៃមានសិទ្ធលក់តែ ២៥ គ្រឿងគត់ រថយន្តអគ្គិសនី MINI Cooper SE តែតម្លៃកប់ពពក

  • 2020-02-10 01:25:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចេញ​ផ្សាយ​នៅ​ឯ​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​កាល​ពី​ឆ្នាំ​ទៅ ទី​បំផុត​រថយន្ត MINI Cooper SE ដែល​ជា​រថយន្ត​អគ្គិសនី​បាន​ប្រកាស​ដាក់​លក់​ក្នុង​ប្រទេស​ថៃ​ជា​ផ្លូវការ​ហើយ ជាមួយ​តម្លៃ​ប្រមាណ ២,២៩ លាន​បាត​ឬ​ខ្ទង់ ៧៣ ០០០ ដុល្លារ

ចំពោះ​លក្ខណៈ​សម្បត្តិ MINI Cooper SE គឺ​មាន​ប្រើប្រាស់​ម៉ាស៊ីន​កម្លាំង ១៨៤ សេះ ល្បឿន​ស្ទុះ​ពី ០-១០០ គ.ម/ម៉ ប្រើ​ពេល ៧,៣ វិនាទី។

បំពាក់​នូវ​អាគុយ​កម្លាំង ៣២,៦ គីឡូវ៉ាត់/ម៉ោង ដែល​ទាមទារ​ពេល​សាក ៣ ម៉ោង​កន្លះ ប្រសិន​ប្រើ​ដុំ​កម្លាំង ១១ គីឡូវ៉ាត់ ឬ​អាច​សាក​ឡើង​ដល់ ៨០ ភាគរយ​ត្រឹម​ពេល ៣០ នាទី​ប្រសិន​ប្រើ​ដុំ​កម្លាំង ៥០ គីឡូវ៉ាត់ ហើយ​រៀងរាល់​ការ​សាក​មួយ​ពេញ​ម្តង​អាច​ធ្វើ​ដំណើរ​ចម្ងាយ​ផ្លូវ ២១៧ គីឡូម៉ែត្រ។

ប្រទេស​ថៃ​មាន​សិទ្ធ​លក់​រថយន្ត​នេះ​ត្រឹម​តែ ២៥ គ្រឿង​គត់ ដោយ​អតិថិជន​អាច​ធ្វើ​ការ​កុម្ម៉ង់​ទុក​ជា​មុន​បាន​តាម​រយៈ​គេហទំព័រ​ MiniOnlineSales នៅ​ថ្ងៃ​ទី ១៤ ​ខែ​កុម្ភៈ ឆ្នាំ ២០២០៕

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា