មេ​បច្ចេកទេស​ Barca គិត​ថា កីឡាករ​ដូច​ Messi ពិបាក​ចរចា​ត​កុងត្រា​ណាស់

  • 2020-02-10 12:56:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Eric Abidal លេខាធិការ​ផ្នែក​បច្ចេកទេស​របស់ Barcelona បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា កីឡាករ​ល្អ​ជាង​គេ​លើ​លោក​ដូច​ជា ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi ពិបាក​ចរចា​គ្នា ក្នុង​ការ​បន្ត​កុងត្រា​ណាស់។

លោក​បាន​លើកឡើង​ថា៖ " Leo តែងតែ​និយាយ​ថា Barca ជា​អ្វី​គ្រប់​យ៉ាង​សម្រាប់​គេ ហើយ​គេ​តែងតែ​ចង់​នៅ​ក្លឹប​នេះ " ។

លោក​បាន​បន្ត​ថា៖ " យើង​និយាយ​ពី​កីឡាករ​ល្អ​ជាង​គេ​ លើ​លោក ហើយ​បើ​ចរចា​គ្នា​ជាមួយ​កីឡាករ​ប្រភេទ​នេះ មិនមែន​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មាន​ទេ " ។

កាល​ពី​ពេល​ថ្មីៗ​នេះ​ Messi បាន​បើក​ចំហ​នូវ​ការ​មិន​សប្បាយ​ចិត្ត​របស់​ខ្លួន​ ចំពោះ​ពាក្យ​រិះគន់​របស់​លោក Abidal នៅ​ក្នុង​បណ្ដាញ​សង្គម​របស់​ខ្លួន៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី