សមត្ថភាព​ពិសេស​ៗ​របស់​ Rosé មិន​មែន​អ្នកណា​សុទ្ធ​តែ​អាចធ្វើ​តាមបាន

  • 2020-02-11 05:12:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rosé ជា​តារា​ស្រី​ប្រចាំ​ផលិតកម្ម​ YG ដែល​បាន​ឆ្លង​ដែន​តាំង​ពី​ទឹកដី​អឺរ៉ុប​​ ដើម្បី​ផ្សងវាសនា​លើ​វិថី​ K-Pop ក្នុង​ប្រទេស​កូរ៉េ​ រួម​ជាមួយ​នឹង​សមាជិក​ផ្សេង​ទៀត​របស់​ BLACKPINK។

សមាជិក​របស់​ BLACKPINK រូប​នេះ​ត្រូវ​បាន​គេ​សរសើរ​មិន​ដាច់​ពីមាត់ពី​សមត្ថភាព​គ្រប់យ៉ាង​របស់​នាង​មានទាំង​ច្រៀង​ រាំ​ និង​សម្ដែងជា​ដើម។ ប៉ុន្តែ​ក្រៅ​ពី​នេះ​ Rosé ក៏ជា​ក្មេង​ស្រី​ម្នាក់​ដែល​មាន​ទេពកោសល្យ​ផ្សេង​ទៀត​ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រលង់​ស្រឡាញ់​កាន់​តែ​ច្រើន​ឡើងៗទប់មិនឈ្នះ។ ដូចនេះ​សូម​មក​ជ្រាបទាំងអស់​គ្នា៖

១. សមត្ថភាព​ច្រៀង​ ដោយ​ប្រើ​សំឡេង​បែប​ Unique តែមួយ​គ្មាន​២ ដែល​ពិបាក​មាន​អ្នកធ្វើ​តាម​បំផុត ហើយ​បើ​និយាយពីរឿង​ស្រែក​វិញ​ Rosé អាច​ទៅដល់​តុង​ខ្ពស់​ដោយ​គ្មាន​ញញើតបន្តិចឡើយ។ ដោយសារ​ដុង​ពីកំណើត​បែប​នេះ​ហើយ​ ទើប​នាង​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​កម្មវិធី​ចម្រៀង​ជា​ច្រើន​សុទ្ធ​តែល្បីៗ។ មួយ​វិញទៀត​បើ​និយាយពីសមត្ថភាព​ច្រៀង​បទ​ចម្រៀងអង់គ្លេស Rosé ស៊ីផុយ គឺធ្វើបានយ៉ាង​ល្អ ក៏ដោយសារនាង​កើតនៅទឹកដីអឺរ៉ុប ដូចនេះ​វា​មិនមែន​ជាបញ្ហា​សម្រាប់នាងឡើយ។

២. ពេល​ចូលរួម​កម្មវិធី Knowing Bros ភាគទី៨៧ សមាជិក​កើត​ឆ្នាំ ១៩៩៧​នេះ​ បាន​បង្ហាញ​ថា​នាង​អាច​និយាយដោយ​បិទមាត់ជិត​បាន​ ពិសេស​អាច​មួល​/កាច់ដៃ​បង្វិល​១ជុំ​ដោយ​គ្មាន​បញ្ហា។ ត្រង់​កន្លែង​នេះ​អ្នកណាៗដែល​បាន​ឃើញ​ក៏​ភ្ញាក់​ផ្អើល​ដែរ។

៣. Rosé ជា​អ្នក​ដែល​ប្រើ​ដៃឆ្វេង​ នេះ​បើ​តាម​អ្វីដែល​ Jisoo ធ្លាប់​បាន​ទម្លាយ​ពេល​ Live នៅ​ Vapp។

៤. ឧបករណ៍​តន្ត្រី​ដែល​នាងចេះ​លេង​យ៉ាង​ស្ទាត់​គឺ ហ្គីតា និងព្យ៉ាណូ។

៥. ក្រៅពីភាសាកូរ៉េ Rosé ក៏​អាច​ប្រើភាសា​អង់គ្លេស ជប៉ុន​បាន​យ៉ាង​រអិលផងដែរ។

៦. នាង​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ វីតាមីន​ប្រចាំក្រុម ត្បិត​ជា​មនុស្សស្ងៀមស្ងាត់ ពូកែអៀន ប៉ុន្តែ​នាង​តែងផ្ទុះសំណើចគ្រប់ពេល​ដែល​សមាជិក​ក្នុង​ក្រុមនិយាយរឿងអ្វីមួយ ហើយ​ក៏មិនដែល​ចេះ​ប្រកាន់​ពេល​គេ​បង្អាប់នាងដែរ៕

អត្ថបទ៖ យី សុធារី