ម៉ូតូ Honda PCX ២០២០ បន្ថែមពណ៌ថ្មី២ទៀត មើលទៅកាចជាងមុន

  • 2020-02-11 07:16:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda បានបន្ថែមពណ៌ថ្មី ២ពណ៌ទៀត សម្រាប់ម៉ូតូ Honda PCX ស៊េរីឆ្នាំ២០២០ ព្រមទាំងបំពាក់យ៉ាន់ពណ៌មាស ដែលមើលទៅរឹតតែកាច និងទាក់ទាញជាងមុន។

ពណ៌ថ្មីទាំង ២ នោះគឺ ពណ៌ខ្មៅគ្រើម រំលេចដោយយ៉ាន់ពណ៌មាស និង ពណ៌ខៀវក្រម៉ៅគ្រើម រំលេចដោយយ៉ាន់ពណ៌ខ្មៅ (មិនទាន់មានលក់លើទីផ្សារកម្ពុជាទេ)។

ពណ៌ខ្មៅគ្រើម
ពណ៌ខៀវក្រម៉ៅគ្រើម

PCX ថ្មី​មាន​ស្រោប​មុខ​រាង​អក្សរ V, ផ្នែក​ចំហៀង​មាន​រំលេច​ដោយ​អក្សរ​ PCX ជា​ប្រភេទ 3D, មាន​អំពូល​ភ្លើង​មុខ និង​ក្រោយ​ជា​ប្រភេទ LED, មាន​កុងទ័រ​បង្ហាញ​ជា​ប្រភេទ​ឌីជីថល និង​មាន​កង់​ Michelin ទំហំ ១៤ អ៊ីញ។

វា​នៅ​តែ​បន្ត​ប្រើ​ប្រព័ន្ធ​ Smart Lock, មាន​ឃ្លុប​ដាក់​ឥវ៉ាន់​ក្រោម​កែប​ចំណុះ ២៨ លីត្រ,​ ឃ្លុប​ដាក់​ឥវ៉ាន់​ផ្នែក​ខាង​ឆ្វេង​មាន​រន្ធ​សាក​ថ្ម​ឧបករណ៍​អេឡិចត្រូនិក, ប្រើ​ម៉ាស៊ីន​ ១៥០ សេសេ, មាន​បច្ចេកវិទ្យា​រលត់​ពេល​ឈប់​ស្តុប និង​ប្រព័ន្ធ​ហ្វ្រាំង CBS។

គួរឲ្យដឹងថា ម៉ូតូ PCX ឆ្នាំ២០២០ បច្ចុប្បន្នមានពណ៌សរុបដល់ទៅ ៦ពណ៌ ហើយ​មាន​តម្លៃ​លក់​ប្រមាណ ២ ៨០០ ដុល្លារ​លើ​ទីផ្សារ​ប្រទេស​ថៃ។ ដោយឡែក បើតាមហាងលក់ម៉ូតូមួយនៅក្នុងទីក្រុងភ្នំពេញ បានបង្ហើបឲ្យដឹងថា តម្លៃ PCX ថ្មីកំពុងដាក់លក់លើទីផ្សារប្រទេសកម្ពុជា មានតម្លៃខ្ទង់ ៤ ៤០០ដុល្លារ (មិនរាប់បញ្ចូលពណ៌ថ្មីខាងលើ)៕

ប្រភព៖ Mocyc   ប្រែ​សម្រួល៖ សេង ឡុង