អភិបាលខេត្តព្រះសីហនុ ស្នើដល់ភ្ញៀវទេសចរ​រឿងមួយ​សម្រាប់​អ្នក​មក​កម្សាន្ត​នៅ​ឆ្នេរសមុទ្រ​

  • 2020-02-11 07:27:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាពលរដ្ឋ ដែលមកកម្សាន្តតាមឆ្នេរសមុទ្រខេត្តព្រះសីហនុ ចង់ក្រាលកន្ទេល ក្រាលតង់ អង្គុយលេងបានដោយសេរី មិនគិតសេវាអ្វីឡើយ តែត្រូវ ទុកដាក់ វេចខ្ចប់សម្រាមឲ្យ​បានត្រឹមត្រូវ។ នេះ​បើ​យោងតាម​ផេក ប្រតិកម្មរហ័សខេត្តព្រះសីហនុ ដែល​បាន​បង្ហោះ​នៅ​រសៀលថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២០។

ប្រភព​ដដែល​បាន​រៀបរាប់​ទៀត​ថា នៅក្នុងពិធីប្រកាស ដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី រដ្ឋបាលក្រុងព្រះសីហនុ នាថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២០នេះ ឯកឧត្តម គួច ចំរើន អភិបាល​ខេត្តព្រះសីហនុ បានបញ្ជាក់ថា៖ ឆ្នេរសមុទ្រ គឺជាឆ្នេរសាធារណៈ ហើយបងប្អូន ដែលមកលេកម្សាន្ត អាចក្រាលកន្ទេល អង្គុយលេង ញាំអាហារបាន ដោយគ្មានបង់សេវាអ្វីឡើយ ហើយមិនអនុញ្ញាត ឲ្យ​មានការវាតទីធ្វើជាកម្មសិទ្ធិរបស់បុគ្គលណាមួយឡើយ តែអាចដាក់ជាកន្ទេល សម្រាប់ឲ្យ​បងប្អូនមកពីឆ្ងាយ អាចជួលអង្គុយ ដោយត្រូវគិតសេវាសមរម្យ កន្ទេល ១ តម្លៃ ២ ០០០ ឬ ៣ ០០០រៀល ជាដើម ក៏ជាការចូលរួមឲ្យ​អ្នកមកលេង ទុកដាក់សម្រាម នៅមួយកន្លែង និងវេចខ្ចប់ សម្អាតបានល្អ៕

អត្ថបទ៖ វិបុត្រ