ក្រសួង​ប្រកាស​ថា​ បុរស​ហុល្លង់​មិន​មាន​វីរុស​កូរ៉ូណា​ថ្មី​ទេ ក្រោយ​មាន​រោគសញ្ញា​សង្ស័យ

  • 2020-02-11 10:44:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ថ្ងៃ​អង្គារ ទី១១ ខែ​កុម្ភៈ​នេះ ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ជូន​ព័ត៌មាន​ ដែល​និយាយ​ពី​ស្ថានភាព​ភ្ញៀវ​ទេសចរ​ជនជាតិ​ហុល្លង់ ដែល​មាន​រោគសញ្ញា​នៃ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ នៅ​ខេត្ត​ព្រះសីហនុ។

បុរស​វ័យ ៧០ឆ្នាំ​រូប​នោះ មាន​កម្ដៅ​ខ្លួន​ ៣៨.៣អង្សារ​សេ នៅ​ពេល​ឡើង​កប៉ាល់​គ្រោង​ចេញ​ពី​កម្ពុជា​កាល​ពី​ថ្ងៃ​ទី១០ ខែ​កុម្ភៈ កន្លង​ទៅ។ បុរស​នោះ​ត្រូវ​បាន​ខាង​កប៉ាល់​រាយការណ៍​មក​មន្ទីរ​សុខាភិបាល ខេត្ត​ព្រះសីហនុ។

បន្ទាប់​មក​ក្រុម​ការងារ​ក៏​យក​សំណាក​វត្ថុ​វិភាគ​ទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ហើយ​លទ្ធផល​នៅ​ថ្ងៃ​នេះ​បង្ហាញ​ថា បុរស​ហុល្លង់​នោះ​មិន​មាន​ផ្ទុក​វីរុស​ប្រភេទ​ថ្មី​នោះ​ទេ៕

ខាង​ក្រោម​នេះ​ជា​ខ្លឹមសារ​ទាំង​ស្រុង​នៃ​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល៖

អត្ថបទ៖ ហ៊ីម រស្មី