ចេញ​ Galaxy S20 ភ្លាម ត្រកូល S10/S10+ ស៊េរី​ឆ្នាំ ២០១៩ ចុះ​ថ្លៃ​ភ្លែត

  • 2020-02-12 01:57:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Samsung បាន​ប្រកាស​ចេញ​ផ្សាយ​ស្មាតហ្វូន Galaxy S20, S20+ និង S20 Ultra កាល​ពី​យប់​មិញ​នេះ ដោយ​តម្លៃ​របស់​វា​ចាប់​ផ្តើម​ពី ៩៩៩ ដុល្លារ, ១ ១៩៩ ដុល្លារ និង ១ ៣៩៩ ដុល្លារ​ សម្រាប់​ទីផ្សារ​ក្រៅ​ស្រុក។

យុទ្ធសាស្ត្រ​ធ្វើ​ទីផ្សារ​របស់ Samsung ក៏​មិន​ខុស​ពី Apple នោះ​ដែរ ពោល​គឺ​ឲ្យ​តែ​ស៊េរី​ថ្មី​ចេញ​ភ្លាម តម្លៃ​ស្មាតហ្វូន​សេរ៊ី​ចាស់​នឹង​ចុះ​ធូរ​ជាង​មុន​ភ្លែត។ មិន​ខុស​ពី​ត្រកូល Galaxy S10 សេរ៊ី​ឆ្នាំ ២០១៩ ពេល​នេះ​គឺ​បញ្ចុះ​តម្លៃ​ដល់​ទៅ ១៥០ ដុល្លារ​ឯ​ណោះ។

លើ​ទីផ្សារ​ក្រៅ​ស្រុក ម៉ាស៊ីន​ថ្មី​នៃ Galaxy S10e តម្លៃ ៥៩៩ ដុល្លារ ស្រប​ពេល Galaxy S10 ​តម្លៃ ៧៤៩ ដុល្លារ និង Galaxy S10+ ​តម្លៃ ៨៤៩ ដុល្លារ។ តម្លៃ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​មិនមែន​ជា​ Promotion បញ្ចុះ​មួយ​រយៈ​ពេល​នោះ​ទេ ពោល​គឺ​នឹង​ចុះ​ជា​រៀង​រហូត៕

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម