គ្រូ​ស្វាយ​រៀង ​និយាយ​ពី​បាល់​ប៉ះ​ដៃ​របស់​ក្រុម Ceres ​យប់មិញ ​ធ្វើ​ឱ្យ​ការ​ប្រកួត​ប្រែប្រួល​

  • 2020-02-12 02:11:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ AFC Cup ​កាល​ពី​យប់មិញ​នេះ ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​របស់​កម្ពុជា ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Ceres ​របស់​ហ្វីលីពីន​ក្នុង​លទ្ធផល ៤-០។

រូបភាព៖ AFC Cup

​ក្នុង​ការ​ប្រកួត​នោះ​ដែរ ​គេ​សង្កេត​ឃើញ​គ្រាប់​បាល់​ទី​២​របស់​ក្រុម Ceres ​ជា​បាល់​ប៉ះ​ដៃ​បញ្ចូល​ទី ​ប៉ុន្តែ​អាជ្ញាកណ្ដាល​បាន​ផ្ដល់​បាល់​នោះ ​ដោយ​មិន​មាន​ពិន័យ​អ្វី​នោះ​ទេ។ ​ចំពោះ​គ្រាប់​នេះ​ដែរ ​លោក Conor Nestor ​ដែល​ជា​គ្រូ​បង្វឹក​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​បាន​បញ្ជាក់​ថា​ជា​ចំណុច​របត់​ក្នុង​ការ​ប្រកួត​។

​លោក ​បាន​និយាយ​ដូច្នេះ​ថា​ក្រុម​ស្វាយ​រៀង​បាន​បង្កើត​កំហុស​មែន​សម្រាប់​ប្រកួត​នេះ ទើប​បង្ក​ឱ្យ​មាន​គ្រាប់​បាល់​ទី​១។ តែ​សម្រាប់​គ្រាប់​បាល់​ទី​២​វិញ ​ជា​គ្រាប់​បាល់ Handball ​(បាល់​ប៉ះ​ដៃ) ​ដែល​បង្ក​ឡើង​ដោយ​កីឡាករ​ម្នាក់​ដែល​បង្ក​កំហុស​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់​ធ្វើ​ឱ្យ​ស្វាយ​រៀង​បាន​បាល់​ប៉េណាល់ទី។ ដូច្នេះ​ហើយ ប្រសិន​បើ​អាជ្ញាកណ្ដាល​ចាប់​បាល់​ប៉ះ​ដៃ​របស់​កីឡាករ​រូប​នេះ ​ដោយ​ឱ្យ​កាត​លឿង​ដល់​រូបគេ ​បូក​ជាមួយ​កាត​លឿង​ដែល​គេ​បង្ក​កំហុស​ក្នុង​តំបន់​គ្រោះ​ថ្នាក់​ទៀត។ ​នោះ រូបគេ​នឹង​បាន​កាត​ក្រហម ​ហើយ​ស្វាយ​រៀង ​នឹង​បាន​បាល់​ប៉េណាល់ទី ​នៅ​ត្រឹម​ក្រុម Ceres ​នាំ​មុខ ១-០ ប៉ុណ្ណោះ។ ​ដូច្នេះ​ត្រឹម​លទ្ធផល ១-០ ​ហើយ​បាន​បាល់​ប៉េណាលទី ​និង​ក្រុម Ceres ​សល់​គ្នា​ត្រឹម​១០​នាក់​ទៀត ​នោះ​លទ្ធផល​ប្រកួត​នេះ ​អាច​ប្រែប្រួល​មិន​ខាន។

យ៉ាងណាមិញ ​លោក​បាន​បញ្ជាក់​ថា​ក្រុម​នឹង​ប្រឹងប្រែង​ឡើង​វិញ​សម្រាប់​ការ​បន្ត​បន្ទាប់​ទៀត ​ក្នុង​ពាន​រង្វាន់ AFC Cup ​នេះ ត្បិត​អី​ការ​ប្រកួត​នៅ​សល់​ច្រើន​ប្រកួត​ទៀត៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម