Philippe Coutinho ថា Liverpool ជោគជ័យ​​ខ្លាំងមិន​​បាន​ធ្វើ​​ឱ្យខ្លួន​ភ្ញាក់​ផ្អើល​ទេ

  • 2020-02-12 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ដំបូល​ទូក​បាន​និយាយ​ថា ថ្វី​​បច្ចុប្បន្ន​ Liverpool កំពុង​ជោគជ័យ​ខ្លាំង ប៉ុន្តែ​ក្រុម​ហង្ស​ក្រហម មិន​បាន​ធ្វើ​ឱ្យ​រូប​គេ​ភ្ញាក់​ផ្អើល​ឡើយ ហើយ​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ ក៏​មិន​ស្ដាយ​ដែរក្នុង​ការ​ចាកចេញ​ពី​ទឹកដី Anfield ទៅ​កាន់​ក្លិប​យក្ស​អេស្ប៉ាញ​ Barcelona។

“Liverpool ជោគជ័យ​ មិន​ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​ឡើយ។ យើង​បាន​ឃើញ​រួច​ហើយ​កាល​ពី​ឆ្នាំ​ទៅ ពេល​ពួកគេ​លើក​ពាន Champions League ប៉ុន្តែ​ខ្ញុំ​ក៏​មិន​ភ្ញាក់​ផ្អើល​ចំពោះ​ ក្រុម និង​អ្នកគ្រប់​ដ៏​អស្ចារ្យ​របស់​គេ​ឡើយ"។ Coutinho ប្រាប់​ទៅ Sports Illustrated។

យ៉ាងណា​ខ្សែ​ប្រយុទ្ធ​រូប​នេះ បាន​បង្ហាញ​សប្បាយ​ចិត្ត​សម្រាប់ Liverpool ​រួម​ទាំង​​មិត្តភ័ក្ដិ និង​អតីត​មិត្ត​រួម​ក្រុម​​ទាំង​អស់។ កីឡាករ​កម្ពស់​មិន​សូវ​បាន បាន​ឱ្យ​ដឹង​ទៀត រូប​គេ​នឹង​មិនថយ​ក្រោយ​ឡើយ គឺ​មើល​ទៅ​មុខ​ជានិច្ច។

ដៃគូ​ជម្រើស​ជាតិប្រេស៊ីល​ដ៏​ល្អ​របស់ Firmino និង Neymar បន្ថែម​យ៉ាង​ដូច្នេះ ៖“ខ្ញុំ​មិន​មើល​ទៅ​ក្រោយ​វិញ​ទេ ខ្ញុំ​ត្រូវ​ដើរ​ផ្លូវ​ផ្សេង ហើយ​ឥឡូវ​ខ្ញុំ​ស្ថិត​នៅ​ដំណើរ​ផ្សេង​ទៀត ដូច​មនុស្ស​គ្រប់​គ្នា​ដែរ។ ខ្ញុំ​ផ្តោត​អារម្មណ៍​ទាំងស្រុង​ដូច​អ្វី​ដែល​ពួកគេ​បាន​ធ្វើ ដើម្បី​សម្រេច​សុបិន​របស់​ខ្ញុំ។ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​កាល​ពី​មុន ហើយ​ឥឡូវ​នេះ​ខ្ញុំ​កំពុង​ទន្ទឹង​រង់ចាំ (ក្ដី​ស្រមៃ)។"

ខ្សែ​ប្រយុទ្ធ២៧​ឆ្នាំ​បាន​ចាកចេញ​ពី​ The Red ទៅកាន់​ Camp Nou ក្នុង​ឆ្នាំ​ ២០១៨ ក្នុង​តម្លៃ​ខ្លួន ១៧២ លាន​ដុល្លារ។ ក្រោយ​ពិបាក​ក្នុង​ការ​ជាប់​ជម្រើស​១១​នាក់​ដំបូង កីឡាករ​រូប​នេះ​ ត្រូវក្លិប​អ្នក​មាន​បុណ្យ​ឱ្យ Bayern Munich ខ្ចី​ជើង ជាមួយ​ជម្រើស​ទិញ​ផ្ដាច់​ក្នុង​តម្លៃ ១០០លាន​ផោន បន្ទាប់​ពី​ចប់​រដូវកាល។

ដោយឡែក​ថ្មីៗ​នេះក្លិប​ហង្ស​ក្រហម​ Liverpool បាន​បង្ហើប​ឱ្យ​ដឹង​ ក្លិបចង់​បាន Philippe Coutinho មក​វិញ ប៉ុន្តែ​ទាល់​តែ​ជម្រើស​ទី​មួយក្នុង​​ការ​ទិញ​ខ្សែ​បម្រើ​នាំ​លេង​អាល្លឺម៉ង់ Kai Havertz របស់ Bayer Leverkusen បរាជ័យសិន៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី